header ads

Sponsor

ពិសី

ភ្នំពេញៈ កម្មករសំណង់ ក្នុង​ក្រុមហ៊ុនសំណង់ចិនមួយកន្លែង ស្ថិតនៅតាមបណ្ដាផ្លូវR8 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ កាលពី​ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទី។

តាមការបញ្ជាក់ពីសន្ដិសុខ ដែលយាមការដ្ឋាន និងកម្មករសំណង់ បានឲ្យ​ដឹងថា បន្ដាប់ពីពួកគាត់​ធ្វើការបូមលូ ដែលជាកន្លែងធ្វើរង្វង់មូលក្នុងការដ្ឋានសំណង់ខាងនោះ ស្រាប់តែ​ប្រទះឃើញគ្រាប់បែកផុតឡើងមកជាមួយអាចម៍ដី ធ្វើឲ្យ​មានភ្ញាក់ផ្អើល​ដល់កម្មករ និងសន្ដិសុខ រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរួចសមត្ថកិច្ចមូលដ្ឋាន ឲ្យ​ចុះមកពិនិត្យមើល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post