header ads

Sponsor

រិទ្ធី

នាវាដឹកអ្នកដំណើរមួយបានលិចនៅជិតកោះសេលាយ៉ា (Selayar) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នាវានោះផ្ទុកអ្នកដំណើរចំនួនជាង​២០០នាក់ និងមានរថយន្តចំនួន៤៨គ្រឿងផងដែរ ហើយពេលមកដល់ចំណុចកើតហេតុក៏មានខ្យល់បោកបក់យ៉ាងខ្លាំង បង្កឱ្យមានរលកយ៉ាងខ្ពស់រហូតដល់៤ម៉ែត្រ បានបោកមកលើនាវា បណ្តាលឱ្យលិចតែម្តង។ យោងតាមប្រភពព័ត៌មានក្នុងស្រុក។

យោងតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៤នាក់ហើយ ក្នុងនោះមានទាំងក្មេងៗផងដែរ ក្រោយពេលនាវានោះបានលិចដោយសារតែអាកាសធាតុមិនល្អ។

យោងតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ឱ្យដឹងថាដោយសារតែនាវានោះផ្ទុះមនុស្សច្រើនពេក ទើបមិនមានអាវពោងសុវត្ថិភាពគ្រប់គ្រងឲ្យមនុស្សពាក់ពេលនាវាលិច។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post