header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រតិបត្តិការក្ដៅ និងធ្វើការដោយស្ងាត់ៗ កម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសបានគ្រឿងញៀនយ៉ាងច្រើន រហូតដល់ទៅជិត២០គីឡូក្រាម នៅកណ្ដាលក្រុងភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មាន Cam Post នៅព្រឹកថ្ងៃអង្គារនេះថា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) បង្ក្រាបបានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀនជាង១៦គីឡូក្រាម ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ពីលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រភពបន្តថា ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរ ដែលមានការដឹកនាំសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿញៀនខុសច្បាប់ នៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទប្រុស អាយុ៤១ឆ្នាំ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុបចំនួន១៦គីឡូក្រាម និង៥១៤,៤៣ក្រាម ដែលក្នុងនោះ មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) មានទម្ងន់១៥គីឡូក្រាម ៨១២,៦៩ក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន (Heroine) ទម្ងន់៧០១,៧៤ក្រាម។

បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post