
ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកសម រង្ស៊ី ប្រើល្បិចបោកប្រជាជន ដោយយកព្រះមហក្សត្រមកធ្វើនយោបាយ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជននេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់អ្នកគាំទ្រខ្លួនកុំឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដោយយកគំរូបតាមព្រះមហាក្សត្រ ដែលព្រះមិនបានអញ្ជើញទៅបោះឆ្នោត។
លោក សុខ ឥសាន ឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៨ តាមប្រព័ន្ធតេឡេក្រាមថា ក្បួនបោកប្រាស់នៅលើគោករបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី។ ព្រោះថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គង់នៅជាអព្យាក្រឹត្យខាងនយោបាយ។ គ្រប់គណបក្សនយោបាយ សុទ្ធតែស្ថិតនៅក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ ។ ដូច្នេះដោយព្រះអង្គទ្រង់គង់ជាអ ព្យាក្រឹត្យខាងនយោបាយ ទើបព្រះអង្គទ្រង់មិនយាងទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការបោះឆ្នោតដូចប្រជាជនជាប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
លោកបន្ថែមថា ឆ្លៀតឱកាសដែលព្រះអង្អទ្រង់មិនយាងទៅបោះឆ្នោតយ៉ាងនេះហើយ ទើបមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានប្រើល្បិចកលបោកប្រាស់ប្រជាជនកម្ពុជា ឲ្យយកគំរូតាមព្រះមហាក្សត្រ កុំឲ្យទៅបោះឆ្នោតដូចព្រះមហាក្សត្រ ។
លោកបញ្ជាក់ថា “ល្បិចកលចុងក្រោយរបស់មេឧទ្ទាមក្រៅច្បាប់ទណ្ឌិតសម រង្ស៊ី នេះ សរបញ្ជាក់ថា ពួកនេះកំពុងអស់ក្បាច់លោតហើយ ក្នុងខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ឆាប់ៗនេះ”។
លោកបន្ថែមថា ការយកព្រះនាមរបស់ព្រះមហាក្សត្រមកធ្វើឧបាយកលបោកប្រាស់ប្រជាជនមិនឲ្យទៅបោះឆ្នោត គឺជាការប្រមាថយ៉ាងជាក់ស្តែងចំពោះព្រះអង្គព្រះមហាក្សត្រ ដែលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រកម្ពុជារបស់ព្រះអង្គ ទូទាំងប្រទេស។
សូមជម្រាបថា លោក សម រង្ស៊ី បានសរសេនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក អបដោ យរូបថតបព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមស៊ីហមុនី និងសរសេរអក្សយ៉ាងដូច្នេះថាទោះបីជាព្រះអង្គជាចំណាប់ខ្មាំងរបស់សម្តេច ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏ព្រះអង្គឲ្យដឹងថា ព្រះអង្គមិនយាងទៅបោះឆ្នោតនោះទេ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមបងប្អូនធ្វើតាមព្រះអង្គទាំងអស់គ្នា។
គួរឮកថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ រដ្ឋសភា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕