header ads

Sponsor

ពិសី

ភ្នំពេញៈ ដោយចង់ស្រួលខ្លួន បុរសជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សាក្នុងហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅផ្ទះលេខ95Eo ផ្លូវ លេខ១១៣ កែងនិងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយបានបាត់លុយចំនួន១១០០$ ក្នុងហាងម៉ាស្សានោះ ទើបជនរងគ្រោះសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយឲ្យ កាលពីវេលាម៉ោង០៩:១០នាទី យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

តាមសម្ដីជនរងគ្រោះជាជនជាតិចិនបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទៅដកលុយនៅធនាគារ ANZ Royal ចំនួន ១១០០ដុល្លារ ចូលមកម៉ាស្សានៅទីតាំងកើតហេតុខាងលើ រួចហើយបានចេញមកវិញ ដោយបានឆែកមើលក្នុងកាបូប ស្រាប់តែបាត់លុយចំនួន១១០០ដុល្លារ។ ភ្លាមៗនោះរូបគាត់ក៏បានចូលទៅទាមទារលុយរបស់គាត់ដែល បាត់ក្នុងហាងនោះវិញ ស្រាប់តែម្ចាស់ហាងប្រកែកថាមិនបានយក និងស្របពេលបុគ្គលិកដែលម៉ាស្សាឲ្យជនរងគ្រោះផ្ទាល់បានគេចខ្លួនបាត់ទៅហើយ។

បើតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់ហាងម៉ាស្សាខាងលើបានប្រាប់ឲ្យដឹងថា រូបគាត់មិនដឹងបុគ្គលិករបស់គាត់យកលុយភ្ញៀវនោះទេ តែរូបគាត់បានព្រមឲ្យលុយទៅជនរងគ្រោះចំនួន៥០០ដុល្លារ វិញ ព្រោះថាអាណិតជនរងគ្រោះគ្មានលុយជិះយន្តហោះទៅស្រុកកំណើតវិញ តែជនរងគ្រោះមិនព្រមទទួលយក ដោយចង់បានលុយដែលបាត់ឲ្យបានគ្រប់ចំនួន។

ដោយជនរងគ្រោះមិនសុខចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ ប្រុសម្នាក់/ស្រី២នាក់ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសួរនាំរឿងហេតុនោះ។ ចុងក្រោយ ម្ចាស់ហាងម៉ាស្សាខាងលើបានប្រគល់លុយគ្រប់ចំនួន១១០០ដុល្លារ ដែលជនរងគ្រោះបាត់ឲ្យទៅម្ចាស់ដើមវិញ។

ក្រោយមកសមត្ថកិច្ចបានឲ្យជនរងគ្រោះត្រឡប់ទៅវិញ តែម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ មានស្រី២នាក់ ប្រុសម្នាក់ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីលួចមានទំងន់ ទោស ដោយសមគំនិត ទើបសមត្ថកិច្ចកសាងសាណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post