header ads

Sponsor

ពិសី

ភ្នំពេញៈ បុរស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបង្កហិង្សា យកកាំបិតបុ័ងតោកាប់ និងយកដែកបំពង់ទីប វ៉ៃ និងកាប់ទៅលើគូទំនាស់ បណ្តាលអោយរបួសធ្ងន់ គ្រាន់តែរឿងទំនាស់ពាក្យសម្តីបន្តិចបន្តួច កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី៦ ក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខគ្មាន ក្រុម៦ភូមិខ.១សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ​។

ជនរងគ្រោះឈ្មោះ ទ្បោះ ហ្វា ហ្សី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅនៅកន្លែងកើតហេតុ​ រងរបួសក្បាលសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកជនសង្ស័យ មានគ្នា២នាក់ ឈ្មោះ ស្លេះ យូ សុះ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ក្រុម៨ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរលក់ដូរ(ឃាត់ខ្លួន) និង ឈ្មោះ ទ្បោះ សំរ៉ស់ ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាមមានទីលំនៅក្រុម ៨ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ មុខរបរ លក់ដូរ (ឃាត់ខ្លួន)។

មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះទំនាស់ពាក្យសំដីគ្នាធ្វើអោយជនសង្ស័យយកបុ័ងតោនិងដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលអោយរងរបួសជាធ្ងន់ បច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរកាល់ម៉ែត្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post