header ads

Sponsor

ពិសី

ភ្នំពេញៈ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកណ្តាលទីសាធារណៈ ដោយមានអំពើហិង្សា ប្តីវាយប្រពន្ធនាម៉ោងជាង១រសៀល ស្ថិតនៅភូមិដើមថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយពុំមានការអើពើជួយ សង្គ្រោះ ស្រ្តីរងគ្រោះពីសំណាក់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះឡើយ ពោលម្នាក់ៗបានត្រឹមតែនាំគ្នាឈរមើលតែប៉ុណ្ណោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា ប្តីបានវាយប្រពន្ធ អស់រយៈពេលប្រហែលកន្លះម៉ោងហើយ។ ស្រ្តីគ្រោះនោះបានស្រែកឲ្យគេជួយ និងបាននិយាយថា «សូមបងប្អូនជួយផង ប្រសិនបើខ្ញុំទៅជាមួយគាត់ ប្រាកដជាគាត់សម្លាប់ខ្ញុំហើយ»។

ទោះបីស្រ្តីរងគ្រោះខំស្រែកប៉ុណ្ណាក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ានចូលទៅជួយនោះដែរ ហើយហេតុការណ៍នេះមិនមានការអន្តរាគមន៍ ពីសំណាក់សមត្ថកិច្ចមូលដ្ឋានឡើយ ខណៈដែលបុរសជាប្តីបានវាយស្រ្តីរងគ្រោះរហូតទាល់តែសន្លប់ឈឹង និងបានលើកដាក់លើម៉ូតូ (មិនស្គាល់ម៉ាក) ពាក់ស្លាកលេខភ្នំពេញ​ 1AR-5486 រួចជិះចេញគេចខ្លួនបាត់ស្រមោលតែម្តង។

យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណប្តី និងប្រព​ន្ធទាំង២នាក់នោះទេ​ ព្រោះក្រោយកើតហេតុភ្លាមបុរសជាប្តីបានលើកដាក់លើម៉ូតូ រួចបើកគេចខ្លួនបាត់ស្រមោលតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post