header ads

Sponsor

ពិសី

ថៃៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រូងភ្នំ “ថាមលួង នងណុន” ដែលមានភាពស្មុគស្មាញស្ថិតនៅភាគខាងជើង នៃប្រទេសថៃ នឹងជាកន្លែងធ្វើឲ្យក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ នៅជាប់គាំងក្នុងនោះអស់រយៈពេលជាង២សប្តាហ៍ ត្រូវបានគេរៀបចំដោយប្រែក្លាយទៅជាសារមន្ទីរមួយ។

ក្រុមមន្ត្រីជួយសង្គ្រោះ បាននិយាយថា សារមន្ទីរ នឹងបង្ហាញអំពីអ្វី ដែលជាប្រតិបត្តិការ មិនអាចរកឃើញ ដោយការព្យាករណ៍ទៅលើរូងភ្នំ នឹងធ្វើឲ្យ “មានភាពទាក់ទាញយ៉ាងខ្លាំង”សម្រាប់ប្រទេសថៃ។

យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន២ ក៏បានសម្លឹងរកការផលិតខ្សែភាពយន្តមួយអំពីរឿងនៃការជួយសង្គ្រោះនេះដែរ ។ អ្នកដែលគេជួយសង្គ្រោះទាំងអស់ ឥឡូវបានជាសះស្បើយហើយ នៅក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹករបស់គេ ដែលនៅជាប់គាំងក្នុងរូងភ្នំនោះ ត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេស ចិន អាមេរិក និងថៃ និងបណ្តាអ្នកជំនាញមកពីតំបន់ផ្សេងៗបានបើកប្រតិបត្តិការជួយសង្គ្រោះចេញពីរូងភ្នំដ៏ស្មុគស្មាញខាងលើ ដោយប្រើពេល៣ថ្ងៃ បន្ទាប់ពីក្មេង​រងគ្រោះទាំងនោះ បានបាត់ខ្លួននៅក្នុងរូងភ្នំនេះ តាំងពីថ្ងៃទី២៣ ខែមិថុនា ហើយរហូតដល់៩ថ្ងៃ ទើបត្រូវបានអ្នកមុជទឹកជនជាតិអង់គ្លេស២រូប រកឃើញពួកគេមុន ដែលបញ្ជាក់ថា នៅមានជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post