header ads

Sponsor

ពិសី

ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨នេះ ឧកញ៉ា ចិត្តធម៌ ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ជាមួយនឹងភ្លៀងកំពុងធ្លាក់រលឹម ហើយជាចៃដន្យបានជួបនឹងបុរសម្នាក់កំពុងសណ្ដោងរ៉ឹម៉ក ដែលខាងក្នុងរ៉ឺម៉កមានទៅដោយសត្វឆ្កែជាច្រើនក្បាល ក្រោយឃើញបែបនេះ លោក មានក្ដីអាណិតអាសូរ ក៍ចុះទៅសាកសួរដើម្បីទិញបន្ត ក្នុងគោលបំណងចង់យកទៅចិញ្ចឹម ។

ប៉ុន្តែអ្វីដែលធ្វើឲ្យលោក ហួសចិត្ត និងសោកស្ដាយជាពន់ពេកនោះ គឺបុរសម្នាក់នេះមិនព្រមលក់ជាដាច់ខាត ទោះឲ្យក្នុងតម្លៃគុណនឹង២ ក៍ដោយ ដោយបុរសម្នាក់នោះ ត្រឹមលើកដៃសំពះ ហើយឆ្លើយតបថាត្រូវយកឲ្យម៉ូយ។

ជាមួយនឹងវីដេអូនេះដែរមានប្រិយមិត្តជាច្រើនមានការមិនពេញចិត្តនឹងទង្វើបុរសម្នាក់នេះ ព្រោះសត្វឆ្កែ គឺជាសត្វមួយដែលប្រៀបដូចនឹងសមាជិកក្នុងគ្រួសារអ៊ីចឹង មិនគួរណាទុកជាម្ហូបអាហារឡើយ។

វីដេអូ ៖

ជាចុងក្រោយសំណូមពរដល់បងប្អូនទាំងអស់សុំបញ្ឈប់ទៅការបរិភោគសាច់ឆ្កែ បើនៅតែបរិភោគកាន់តែជម្រុញឲ្យមានការទាក់ឆ្កែ និងទិញលក់បន្ថែមទៀតហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post