header ads

Sponsor

ពិសី

នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំជាមួយបរិមាណទឹកយ៉ាងច្រើនដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ភ្នំ បានបង្កឱ្យមានទឹកជំនន់លិចលង់ភូមិឋានប្រជាពលរដ្ឋ នៅចំណុច ៣០៣ (ព្រំដែនកម្ពុជា-ថៃ) ស្ថិតក្នុងឃុំប៉ាកខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។

ដោយឡែក ទឹកព្រែកត្រពាំងរូង កំពុងមានការហក់ឡើងខ្លាំង បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខ្លួន នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការជន់ឡើងនេះ គឺបានលិចចូលដល់ភូមិឋានប្រជាពលរដ្ឋនៅតាមមាត់ព្រែក ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងរូង ស្រុកកោះកុង ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post