header ads

Sponsor

ពិសី

កណ្ដាលៈ ស្ដ្រីជាកម្មការិនីរោងចក្រកាត់ដេរ ដែលដេកស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួននោះ តាមពិតគឺត្រូវប្តីរបស់ខ្លួនជាអ្នកសម្លាប់ ដោយប្រើពូថៅ កាប់ចំនួន៥ពូថៅ ពេលនេះត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយ។ បុរសជាប្តីមានឈ្មោះ ណន ណាត អាយុ៣៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា មានករណីប្រទះឃើញសពស្រ្តីម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ម៉ោងជាង៨យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួល ស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីមន្ដ្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ស្ដ្រីរងគ្រោះដែលត្រូវជនដៃដល់កាប់សម្លាប់មានឈ្មោះ ឈិត ម៉ាច អាយុ៣៦ឆ្នាំ ជាកម្មកានីរោងចក្រកាត់ដេរ មានទីលំនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ស្ដ្រីរងគ្រោះមានប្ដី និងកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់បុរសឈ្មោះ ឈិន តាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដែលត្រូវជាប្អូនស្ដ្រីរងគ្រោះ បានឱ្យដឹងថា កន្លងមកស្ដ្រីរងគ្រោះនិងប្ដីបាននាំគ្នាចាកចេញពីស្រុកកំណើតពីខេត្ដកំពង់ស្ពឺ មកស្នាក់នៅផ្ទះជួលនៅស្រុកអង្គស្នួល ខេត្ដកណ្ដាល ដើម្បីមកធ្វើការងាររោងចក្រ ដោយផ្ទះជួលរបស់ក្រុមគ្រួសាររងគ្រោះ នៅជិតផ្ទះរបស់ខ្លួន។

បុរសជាប្អូន ឱ្យដឹងទៀតថា ស្ដ្រីរងគ្រោះ និងប្ដីតែងតែមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ លុះមកដល់ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បុរសជាប្អូនជនរងគ្រោះបានឃើញផ្ទះបងស្រី (ស្ដ្រីរងគ្រោះ) មានភាពងងឹតមិនបើកអំពូលភ្លើង ហើយក៏មានការងឿងឆ្ងល់ រួចក៏ដើរទៅមើល និងបានស្រែកហៅបងស្រីរបស់ខ្លួន តែមិនលឺឆ្លើយតប ភ្លាមនោះខ្លួនក៏ឡើងទៅមើលលើផ្ទះបញ្ចាំងភ្លើងពិលមើល ក៏បានឃើញជនរងគ្រោះដេកដណ្ដប់ភួយជិត ដោយចេញតែចុងជើង ហើយខ្លួនក៏ចូលទៅជិតចាប់អង្រួននជើង ស្រាប់តែជើងស្ត្រីរងគ្រោះមានសភាពរឹងបាត់ទៅហើយ បន្ទាប់មកក៏បានបើកភួយមើល ស្រាប់តែឃើញស្នាមកាំបិតកាប់ត្រង់ក្បាលជាច្រើនកន្លែង ទើបមានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនមេភូមិ និងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ ដើម្បីធ្វើការពិនិត្យ។

ក្រោយពីនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មាន ភ្លាមនោះក៏បានរាយការណ៍បន្ដទៅមន្ដ្រីជំនាញស្រុក និងសហការជាមួយមន្ដ្រីជំនាញខេត្ដ ចុះមកពិនិត្យកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ស្ដ្រីរងគ្រោះ គឺពិតជាស្លាប់ដោយសារករណីឃាតកម្មប្រាកដមែន ដោយនៅលើក្បាលជនរងគ្រោះផ្នែកខាងស្តាំមានស្នាមកាប់ចំនួន៥កន្លែង ២កាំបិតផុងលលាដ៍ក្បាល, ២កាំបិតទៀតដល់លលាដ៍ និង១កាំបិតទៀតចំឆ្អឹងក និងដាច់ក្រចៀកខាងស្តាំជាចំរៀកៗ។

ក្រោយពីមន្ដ្រីជំនាញធ្វើការពិនិត្យរួច ក៏បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post