![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC-KKgqwsnAsKcTgXKiDbm1ew0F1HQUAuDuF7AapepL3xFJuC5kGMtUOIYodITI1Fbuf5uQ_NrV8ytCpBkVnxS7o48xGysCs5Iv_tjuQfjqbvfXbY_qWNoatYVSVGjcidAmzhVhBJm3fc/s1600/27150.jpg)
កំពតៈ មានជនឆ្លៀតឪកាស ចូលសង់ផ្ទះរំលោភលើដីរដ្ឋធ្វើជាកម្មសឹទ្ធិ ប៉ុន្តែមិនទាន់ឃើញអាជ្ញាធរ មូលដ្ឋាន ឬ អាជ្ញាធរពាក់ព័ន្ធណា មានចំណាត់ការ ទៅលើសកម្មភាពនេះនៅឡើយទេ។
ប្រជាពលរដ្ឋនៅទីនោះ បានប្រាប់ អោយ ដឹងថា អ្នកដែល សាសង់ផ្ទះ នៅតំបន់ព្រៃកោងកាង មួយកន្លែង ស្ថិតនៅភូមិ ត្រ ពាំងសង្កែ ឃុំត្រសង្កែ ស្រុកទឹកឈូ ខេត្តកំពត ត្រូវគេស្គាល់ថា ជាថៅកែបូមខ្សាច់ នៅខេត្តកំពត មានឈ្មោះថា ទិច។
ប្រភព បានបន្តទៀតថា ឈ្មោះទិច នេះបាន រតការ បង់លុយទៅអោយ អាជ្ញាធរ មូលដ្ឋាន និង ជំនាញ ដែល ពាក់ពន្ធ័អស់ បានជាហាន សង់ផ្ទះ នៅលើដី ព្រៃលិចបែបនេះ។
លោក នាក់ សុវណ្ណារី អភិបាល ស្រុកទឹកឈូ បាន មាន ប្រសាសន៍ថា ចាំអោយ លោកមេឃុំ ចុះ ទៅមើល ប្រជាពលរដ្ឋ នៅភូមិ ត្រពាំង សង្កែ សូម អំពាវនាវទៅ លោក ជាវ តាយ អភិបាល ខេត្ត កំពត មេត្តាមើលព្រៃលិចទឹក មួយកន្លែង ដែលស្ថិត នៅភូមិ ឃុំលើ ព្រោះអីមាន អ្នកមានលុយ និងមាន អំណាច មករំលោភ យកទៀតហើយ៕