header ads

Sponsor

ពិសី

ភ្នំពេញៈ លោកសាន សុផាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨កក្ដដាឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួនយុវជនម្នាក់ដែលយករូបអាក្រាត សង្សារទៅចែកចាយអោយគេមើល ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស។

ជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនត្រូវចោទនេះត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនអោយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញកាលពីថ្ងៃទី២៣កក្ដដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះដូចការគំរាមកំហែងពីសំណាក់ជនល្មើស។

ពាក់ព័ន្ធការចោទប្រកាន់យុវជនខាងលើនេះ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ នពួកគេបានចាត់ទុកគ្នាជាសង្សា និង បានដើរលេងជាមួយគ្នាញឹកញាប់។ រហូតដល់ខែ មិនា ២០១៨ ជនសង្ស័យបានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក។

នៅក្នុងរោងកុនតូចចង្អៀតមួយនោះមានសភាពងងឹតឈឹង និង ស្ងាត់ស្ងៀមទៀតផង ឆ្លៀតតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និង សង្សារបានបបួលគ្នារួមភេទលេងៗទៅយកបទពិសោធ រួមគ្នាទាន់ខ្លួននៅក្មេង។

បន្ទាប់ពីបទពិសោធលើកទី១បានជោគជ័យហើយ ពួកគេក៏តែងបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសច្បាប់នេះជាបន្តបន្ទាប់អាចរាប់ថាជារឿងសាមញ្ញទៅហើយ។

លុះក្រោយមក ខាងស្រីដូចជាដឹងខ្លួនខុស ក៏បានប្រកែក និងខាងប្រុសមិនទៅរួមភេទទៀត ធ្បើអោយភាគីខាងប្រុសមិនអស់អាល័យពីរបស់ឆ្ងាញ់ ក៏សុំឲសង្សារជាទីស្រឡាញ់ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេគេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ។

ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកំសាន្តភ្នែកតាមសំណូមពរ។

  រឿងវាមិនស្ងប់ស្ងាត់ដូច្នឹងទេ ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ ជនកំហូចនេះចេះតែអន្ទងណាត់ជួប និង នាំឡើងឋានសួគ៍លោកីយ៍ទៀត។ តែដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលជនកំហូចបានសាង។

ពេលនោះជនកំហូចចាប់ផ្ដើមគំរាមកំហែងរឿងយករូបអាក្រាតរបស់ជនរងគ្រោះទៅចែកចាយអោយគេឯងបានឃើញ ក្រោយមករូបអាក្រាតនោះក៏ត្រូវគេចែកចាយអញ្ចឹងមែនអញ្ចឹងទៅទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង។ បច្ចុប្បន្នចៅក្រមតុលាការបានសម្រេចឃុំខ្លួនយុវជនជាប់ចោទនេះហើយដើម្បីរងចាំការស៊ើបអង្កេតបន្តនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post