
កំពង់ឆ្នាំងៈ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នា ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៩នាទីថ្ងៃទី២៨ កក្កដា២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៤៤ ស្ថិតនៅក្នុងចំណុចភូមិអូលាជ ឃុំបន្ទាយព្រាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

យោងតាមប្រភពពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ឈ្មោះ ឈឹម សុង ភេទប្រុស អាយុ៧០ឆ្នាំមុខរបរ ជំនប់ទី១ ឃុំបន្ទាយព្រាល រស់នៅក្នុងភូមិទព័ស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀ បានរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ជិះម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1-1235 ។ ចំណែកជនរងគ្រោះទី២ ឈ្មោះ វ៉ាត ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកជាមួយគ្នាជិះម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ 1E-1618 រងរបួសធ្ងន់ រីឯម៉ូតូខូចខាតយ៉ាងដំណំទាំង២គ្រឿង។

ក្រោយកើតហេតុជនរងគ្រោះដែលស្លាប់ ត្រូវបានបងប្អូនសាច់ញាតិនាំយកទៅលំនៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសត្រូវបាននាំយកមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។ ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយព្រាល រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕