header ads

Sponsor

ពិសី

ភ្នំពេញៈ ដើម្បីឆ្លើយតបភ្លាមៗ ទៅតាមតម្រូវការទីផ្សារប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ ប្រេងឥន្ទនៈនៅកម្ពុជានឹងចុះថោកជាងតម្លៃធម្មតា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានណែនាំម្ចាស់ដេប៉ូលក់ប្រេងសាំងទាំងតូចធំ និងក្រុមហ៊ុនប្រេងឥន្ទនៈចែកចាយប្រេងសាំងទាំងឡាយ ឲ្យបញ្ចុះតម្លៃសមរម្យ។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ២០១៨ ក្នុងពេលដាក់បទបញ្ជាឲ្យលោក លោក ម៉ី សាមម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីចុះត្រួតពិនិត្យស្ថានីយប្រេង និងដេប៉ូប្រេង ពាក់ព័ន្ធនឹងការបញ្ចុះតម្លៃក្នុងក្របខណ្ឌទូទាំងប្រទេស ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះសម្រាប់ខណ្ឌឫស្សីកែវ សរុបចំនួន៥១ទីតាំង និង៨ក្រុមហ៊ុន មានក្រុមហ៊ុនតេលា តូតាល់ សូគីម៊ិច LHR LIM LONG និង PTT សាវីម៊ិច និង BVM និងដេប៉ូចែកចាយតូចៗមួយចំនួន។

បើតាមលោក ជា ពិសី បន្ទាប់ពីមន្ត្រីជុំនាញចុះត្រួតពិនិត្យ ចំពោះទីតាំងចែកចាយប្រេងសាំងទាំង៥១ និង៨ក្រុមហ៊ុនផ្សេងទៀត សម្រាប់ខណ្ឌឬស្សីកែវ បានរកឃើញថា ក្រុមហ៊ុនតេលា តូតាល់ សូគីម៊ិច LHR LIM LONG និង PTT លក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នា ដែលសាំងស៊ុបពែរ 4250៛ សាំងធម្មតាប្រហែល 4000៛ ម៉ាស៊ូត 3500៛ លើកលែងក្រុមហ៊ុន សាវីម៊ិច និង BVM និងដេប៉ូតូចៗមួយចំនួនតូចលក់ក្នុងតម្លៃខ្ពស់នៅឡើយ ដែលសាំងស៊ុបពែរ 4400៛ សាំងធម្មតាប្រហែល 4200៛ ម៉ាស៊ូត 3900៛ប៉ុណ្ណោះ។

លោក ជា ពិសី បានសង្កត់ធ្ងន់ថា សម្រាប់ក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៊ិច និង BVM និងដេប៉ូតូចៗមួយចំនួនតូច ដែលកំពុងលក់ក្នុងតម្លៃខ្ពស់នោះ អាជ្ញាធរបាននិងកំពុងអនុវត្តវិធានការបន្ត ក្នុងការរៀបចំធ្វើកំណត់ហេតុណែនាំ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ ប្រេងឥន្ទនៈនៅកម្ពុជានឹងចុះថោកជាងតម្លៃធម្មតា ក្នុងនោះរដ្ឋជួយចេញ២សេន ហើយក្រុមហ៊ុនប្រេងឥន្ទនៈនានាក៏ជួយចេញ២សេនដែរ ដើម្បីទប់កុំឱ្យតម្លៃប្រេងឡើងថ្លៃ មានន័យថា ប្រសិនបើតម្លៃទីផ្សារធម្មតាលក់ក្នុងមួយលីត្រ ១ដុល្លារ (៤០០០រៀល) អ្នកទិញប្រេងចំណាយលុយតែ ៣,៨៤០រៀលប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post