header ads

Sponsor

ពិសី

ភ្នំពេញៈ ក្នុងចំណោមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈជិត១០០ ក្នុងយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងនៅថ្ងៃដំបូងដែលជាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ មានស្ថានីយប្រេងមួយចំនួន មិនបានលក់តាមតម្លៃកំណត់ និងតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។

បើតាមការផ្សព្វផ្សាយពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃ១ កក្កដា បានឲ្យដឹងថា ខណ្ឌច្បារអំពៅបានចុះទៅកាន់ស្ថានីយប្រេងចំនួន៣៥ ក្នុងនោះ ១១ស្ថានីយ ដាក់លក់លើសពីតម្លៃកំណត់ ១៥ស្ថានីយលក់ទាបជាង និង៩ស្ថានីយលក់ក្នុងតម្លៃត្រឹមត្រូវ។

ខណ្ឌពោធិ៍សែនជ័យ៖ បានចុះទៅកាន់ស្ថានីយប្រេងចំនួន៦ ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតបានត្រឹមត្រូវ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី៥០រៀល ដល់ ១៥០រៀល/លីត្រ។

ខណ្ឌមានជ័យ៖ បានចុះទៅកាន់ស្ថានីយប្រេងចំនួន៦ ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតបានត្រឹមត្រូវ លើកលែងតែស្ថានីយ១ ដាក់លក់សាំងស៊ុបពែ លើសតម្លៃកំណត់។

ខេត្តកណ្តាល៖ បានចុះទៅកាន់ស្ថានីយ និងដេប៉ូប្រេងចំនួន២៨ ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតបានត្រឹមត្រូវ លើកលែងតែស្ថានីយ៥ បានដាក់លក់សាំងស៊ុបពែ លើសតម្លៃកំណត់។

ខេត្តកំពង់ឆ្នាំង៖ បានចុះទៅកាន់ស្ថានីយចំនួន៣ (តូតាល់, សូគីមិច និង តេឡា) ក្នុងនោះស្ថានីយទាំងអស់ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវ លើកលែងតែសាំងស៊ុបពែ បានលក់លើសតម្លៃចាប់ពី៥០រៀល ដល់ ១០០រៀល/លីត្រ។

ខេត្តព្រៃវែង៖ បានចុះទៅកាន់ស្ថានីយប្រេងចំនួន៦ និងដេប៉ូប្រេងចំនួន៨ ក្នុងនោះស្ថានីយ២ លក់លើសតម្លៃកំណត់ ហើយដេប៉ូប្រេងទាំងអស់លក់ក្រោមតម្លៃកំណត់។

ខេត្តកោះកុង៖ បានចុះទៅកាន់ស្ថានីយប្រេងចំនួន៩ ក្នុងនោះ១ស្ថានីយ ដាក់លក់ប្រេងសាំងធម្មតា លើសពីតម្លៃកំណត់។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចតេជោ បានឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមតាមដាន ទាំងអស់គ្នានៅតាមស្ថានីយប្រេងឥន្ទនៈ ជាក់ស្តែងរហូតមកដល់ថ្ងៃ២ កក្កដា នេះ នៅតាមស្ថានីយ៍ប្រេងក៏បានចុះតម្លៃតាមការកំណត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post