header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញប្រគល់ភារកិច្ចបន្ថែម សំខាន់ៗចំនួន៣ ជូននាយទាហានជាន់ខ្ពស់ពីររូប។

ភារកិច្ចបន្ថែម ទាំងបីរួមមាន ៖ ១.អគ្គមេបញ្ជាការស្តីទី ២.នាយសេនាធិការចម្រុះស្តីទី ៣.មេបញ្ជាការកងទ័ពជើងគោកស្តីទី ជូនដល់នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្រសួងការពារជាតិ។

ភារកិច្ចស្តីទីសំខាន់ៗនេះ រួមមាន អគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ត្រូវបានប្រគល់ជូននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ភារកិច្ច ២ទៀត គឺនាយសេនាធិការចម្រុះស្តីទី ខ.ភ.ម និងមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោកស្តីទីប្រគល់ជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

យោងតាមគេហទំព័ហ្វេសប៊ុករបស់លោក​ ឈុំ សុជាតិ អ្នកនំាពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ពិធីផ្ទេរតំណែងធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទៅស្តីការក្រសួងការពារជាតិ។ ការផ្ទេរតំណែងស្តីទីនេះ ដោយសារតែមេទ័ពសំខាន់ៗទាំង៣រូប កាន់តំណែ ងទាំងនេះព្យួរតួនាទី ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត អាណត្តិទី៦ សម្រាប់គណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ខ.ភ.ម ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលព្រះសីហនុ។

នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះ ខ.ភ.ម ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ។ នាយឧត្តមសេនីយ៍ មាស សុ ភា មេបញ្ជាការកងទ័ពជើងគោក ឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលព្រះវិហារ។

តាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ តម្រូវឱ្យមន្រ្តីរាជ ការ មន្រ្តីតុលាការ កងកម្លាំង នគរបាលជាតិ ខ.ភ.ម សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា អង្គចៅក្រម និងបុព្វជិតសាសនា មានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំ ងតំណាងរាស្រ្ត ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃ ប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃ បើកយុទ្ធនាការឃោសនាបោះឆ្នោត។

ការផ្ទេរតំណែងមានការចួលរួមពីថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិទាំងអស់ បានមកចូលរួមអបអរសាទរ ដល់ការចូលកាន់តំណែងរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការប្រគល់តំណែងស្តីទីសំខាន់ៗនេះ គឺធ្វើឡើងទៅតាមតម្រូវការចាំបាច់ ដោយសារតែលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន, លោក នាយឧត្តមសេនីយ៍ គន់ គីម និងលោកនាយឧត្តមសេនីយ៍ មាស សុភា ជាកាតព្វកិច្ច ក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។

តាមប្រសាសន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងពិធីប្រគល់តំណែងស្តីទីសំខាន់ៗនេះ គឺលោក ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយ​សារតែលោកជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជានាយសេនាធិការចម្រុះស្តីទី និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post