header ads

Sponsor

ពិសី

ភ្នំពេញៈ ខុនដូសាងសង់មិនទាន់រួចមួយកន្លែង មានការបាក់ប្លង់សេសង្កត់លើមនុស្ស២នាក់រកមិនទាន់ឃើញ។ រីឯមនុស្សជាច្រើនទៀតកំពុងរងរបួស ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនេះមិនទាន់រកឃើញមនុស្ស២នាក់ដែលត្រូវបានប្លង់សេនៃអគារបាក់សង្កត់លើនៅឡើយទេ ហើយបើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋបានដឹងថា ខុនដូដែលសាងសង់មួយកន្លែងនេះ គឺមិនទាន់មានឈ្មោះនៅឡើយទេ ដោយសារតែសាងសង់មិនទាន់ចប់រួចរាល់។

ហើយមកទល់ពេលនេះ នៅក្នុងរយៈពេល៤ម៉ោងហើយ សមត្ថកិច្ច និងកម្មករ បាននាំគ្នាចូលជួយអន្តរាគមន៍ តែមិនទាន់រកឃើញការមនុស្សនៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post