header ads

Sponsor

ពិសី

កោះកុងៈ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​២​រសៀល​ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨នេះ មាន​រថយន្ត​យី​ឌុ​ប១​គ្រឿង ពណ៌​ត្រេ​អ៊ី​ បាន​បើក​ធ្លាក់​ទទឹងផ្លូវ​ថ្នល់​ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង ក្នុងក្រុង​ខេមរភូមិន្ទ​កោះកុង។

ប្រភពបន្តថា ពេល​នេះ​ម្ចាស់​រថយន្ត​ខាងលើ​កំពុង​រក​រថយន្ត​តូច​ៗ​មក​សាង​ឈើ​ចេញពី​រថយន្ត​ខាងលើ។ បន្ទាប់​ពី​មានការ​កកស្ទះ​សមត្ថកិច្ច​បាន​ចុះ​មក​ត្រួតពិនិត្យ​ ក្នុង​នោះមាន​ខាង​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​យ៉ាងច្រើន​កុះករ។

ប្រភពព័ត៌មានបានបង្ហើបថា នៅ​ពេល​សមត្ថកិច្ចចុះទៅ​ដល់កន្លែងកើតហេតុ ឃើញស្ថានភាព​ស្អេកស្កះ និង​ម្ចាស់​ឡានខាងលើ បាន​ដោះ​ស្លាក​លេខ​ខេមរភូមិន្ទ​ចេញ តែ​នៅ​លើ​ទ្វារ​ឡាន​ទាំង​សង្ខាង ​មាន​បិទ​អក្សរ ​M ដែលនេះគេសង្ស័យថា ជាសញ្ញា​សម្គាល់​ឈ្មោះរបស់​ក្រុមហ៊ុន​មួយ។

ហើយ​ពេល​នេះ​ ទាំង​រថយន្ត និង​ឈើ​ដែល​បាន​រើ​ចុះ​ដាក់​រថយន្ត​តូច​ៗ ​កំពុង​ត្រូវ​បាន​ឃាត់​នៅ​កន្លែង​កើតហេតុ ព្រោះ​កំពុង​មាន​ភាព​ចម្រូងចម្រាស់ រវាង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា មានច្បាប់ តែ​សមត្ថកិច្ច​ប៉ូលិស​កំពុង​សួរ​រក​ច្បាប់​នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post