header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ដូចប្រិយមិត្តបានដឹងហើយថា នៅថ្ងៃនេះ លោកឧកញ៉ា ឌួង ឆាយ បានប្រតិិកម្មចំពោះកូនស្រីម្ចាស់អគ្គិសនី ឯកជន មួយកន្លែងនៅខេត្តកំពង់ចាម ដែលបានលើកឡើងទៅកាន់ ឧកញ៉ា ដួង ឆាយ ថា «និយាយមិនដូចធ្វើទេ បើវាល្អ វាយកលុយវាមកជួយគេមកកុំព្រុស»។

ដូច្នេះហើយ ដើម្បីជាការឆ្លើយតប លោកឧកញ៉ា ឌួង ឆាយ ពិតជាបានយកលុយ​១០លានរៀល​ទៅតម្កល់​ទុក​ ដើម្បីការពារអគ្គិសនីឯកជន មេគង្គ កុំឲ្យផ្ដាច់ភ្លើងពលរដ្ឋលឿនៗពេក ហើយក៏ជាការឆ្លើយតបធ្ងន់ៗទៅកាន់កូនម្ចាស់អគ្គិសនីផងដែរ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ គឺ លោកឧកញ៉ា ដួង ឆាយ បានទៅដល់ និងជួប ជាមួយក្រុមតំណាងខាងម្ចាស់អគ្គិសនីឯកជន មេគង្គ នៅខេត្តកំពង់ចាម ហើយ ក្នុងនោះបញ្ហានេះត្រូវបានបញ្ចប់ដោយជោគជ័យ ដោយធ្វើការសម្របសម្រួលគ្នា ដោយខាងអគ្គីសនីនិងមិនផ្តាច់ភ្លើងប្រជាពលរដ្ឋទៀតឡើយ ហើយក៏មិនទទួលយកលុយរបស់លោកឧកញ្ញាដែរ ដោយបានប្តូរមកជាការសហការណ៍គ្នាវិញដើម្បីសម្រួលដល់ប្រជាពលរដ្ឋវិញ។

ចំណែកឯកូនស្រីម្ចាស់អគ្គិសនីឯកជនម្នាក់នេះវិញ ទោះមិនបានចេញមុខសុំទោសលោក ឧកញ៉ា ផ្ទាល់ ក៏លោក ឧកញ៉ា មិនបានបន្តបញ្ហាអ្វីទៀតឡើយ និងព្រមទទួល ទោះបីជាការសុំទោសនេះតាមរយៈអ្នកតំណាងក្រុមហ៊ុនក្តី។

ចង់ដឹងលំអិតបន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post