header ads

Sponsor

ពិសី

រាជធានីភ្នំពេញ៖ ក្រោយភ្លៀងមួយមេតូច នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨នេះ  មួយប្រាវ បានបណ្តាលឲ្យដើមឈើមួយមែកធំ បាក់ធ្លាក់សង្កត់មកលើរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង និងម៉ូតូម៉ាក PCX មួយគ្រឿង ហើយបណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្ងន់ នៅចំណុចតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុការណ៍នេះ អាកាសធាតុមានភ្លៀងរលឹម ហើយមានខ្យល់កន្ត្រាក់ ស្រាប់តែឮសូរ ផេះ ភ្លាមៗនោះពលរដ្ធបានរត់ទៅមេីល ស្រាប់តែឃេីញដេីមឈេីមួយមែនកធំបានបាក់ធ្លាក់រលំត្រូវម្ចាស់កង់បីរងរបួសធ្ងន់ ក៍ត្រូវបានបញ្ចូនទៅមន្ទីរពេទ្រភ្លាមៗផងដែរ ហើយនិងត្រូវម៉ូតូ PCX ស្លាកលេខ 1GS-5859 បង្ករឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រេាយពេលកេីតហេតុ ខាងសាលាក្រុងរាជធានីភ្នំពេញ បានមកកាត់ដេីមឈេីដើម្បីយកចេញ តែឮថាមិនមានដំណេាះស្រាយ ឬជាសំណងសងទៅភាគីខាងម៉ូតូដែលរងគ្រោះទាំងសងខាងនេះទេ ដោយហេតុថាជាគ្រោះធម្មជាតិ៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post