header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសតឿរត់ម៉ូតូរឺម៉កឈប់និយាយទូរស័ព្ទពេល គេខលមកត្រូវជនសង្ស័យមកឆក់ទូរស័ព្ទហើយរត់ចូល ក្នុងម្លុកផ្ទះមិនរៀបរយគេចខ្លួនបាត់ស្រមោល ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីម៉ោង១រសៀលថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរសំណង់អាណាធិបតេយ្យ វាលខ្សាច់​ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសរងគ្រោះដែលត្រូវចោរ ឆក់យកទូរសព្ទ័ទៅបាត់៖ មានឈ្មោះហុយ ចាន់សារ៉ាត់ អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូរឺម៉កកង់បី មានទីលំនៅក្បែវត្តដំបូកខ្ពស់ សង្កាត់ បឹងទំ ពុន២ ខណ្ឌមានជ័យ។

បើតាមសម្ដីបុរសរងគ្រោះដែលមានរាងតឿ បានប្រាប់ ឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានបើកម៉ូតូរឺម៉កកង់បីតាមបណ្ដោយផ្លូវ៦០ម៉ែត្រខណៈកំពុងតែបើកម៉ូតូក៏មានគេខលមកពេលនោះគាត់បានឈប់ម៉ូតូនិយាយទូរសព្ទ័ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ដើរមកក្បែរ រួចបានធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់គាត់ហើយក៏ រត់ចូលទៅក្នុងម្លុកផ្ទះអាណាធិបតេយ្យភ្លាមៗរូបគាត់ បានរត់ដេញតាមតែមិនទាន់។

បុរសតឿរូបនោះបានបន្តទៀតថា ខណៈដែលគាត់ ដេញតាមនោះថាជនសង្ស័យបានរត់ចេញពីម្លុកផ្ទះនោះមកចូលក្នុងទូរកុងទីន័រហើយបានស្រែកឲ្យគេជួយ ដោយសារតែយូពេកជនសង្ស័យបានគេចខ្លួនបាត់។ លុះដល់ពេលកម្លាំងសមត្ថកិច្ចប៉ុស្តិមកដល់ទៅ រកមើលមិនឃើញធ្វើឲ្យម្នាក់ៗឈរនាំគ្នាឆ្ងល់ ស្មានតែ ចោរឆក់នៅម្ដុំផ្លូវ៦០ម៉ែត្រចេះបំបាំងកាយ។

ប្រភពពីប្រជាពលរដ្ឋម្នាក់ដែលជិះម៉ូតូកាត់បានប្រាប់ថា ដំបូងរូបគាត់បានឃើញបុរសស្ត្រី២នាក់ឈរនៅចំនុចទូរកុងទីន័រដែរតែមិនចាប់អារម្មណ៍បន្ទាប់ពួកគេក៏បានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានណែនាំឲ្យបុរសរង គ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលចាក់អង្រែលើ។

សូមបញ្ជាក់ថានៅចំណុចសំណង់មិនរៀបរយវាលខ្សាច់ផ្លូវ៦០ម៉ែត្រនេះសំបូរទៅដោយក្រុមក្មេងញៀនថ្នាំ និងក្រុមចែកចាយថ្នាំញៀន ឈរលក់ដូចលក់ត្រីអញ្ចឹង សមត្ថកិច្ចធ្លាប់ចុះ ទៅបង្ក្រាបដែរតែមិនចេះអស់សោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post