header ads

Sponsor

រិទ្ធី

ការផ្តល់ព័ត៌មានសំខាន់ៗរបស់ជាតិឱ្យប្រទេសដទៃបានដឹង គឺជាអំពើក្បត់នឹងជាតិរបស់ខ្លួន យើងប្រឆាំងដាច់ខាតនូវសកម្មភាពដែលផ្តល់ឯកសារជាតិដែលសំខាន់ឲ្យប្រទេសដទៃបានដឹងនោះ។ នេះជាសាររបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ដោយភ្ជាប់ជាមួយនូវរូបថតរដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដោយប្រយោគមួយថា៖ កម្ពុជាស្នើវៀតណាមជួយលើគម្រោងជួសជុលឯកសារសំខាន់ៗរបស់ជាតិ។

ការលើកឡើងបែបនេះរបស់លោក ពេជ្រ ស្រស់ បន្ទាប់ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យប្រទេស      វៀតណាមបន្តជួយដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាទាំងជំនួយ ផ្នែកបច្ចេកទេស ការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្នែកហិរញ្ញវត្ថុជាដើម ដើម្បីជួសជុលឯកសារសំខាន់ៗរបស់ជាតិ។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាមកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា សុំឱ្យរដ្ឋាភិបាលវៀតណាម ជួយក្រសួងព័ត៌មាននូវគម្រោងប្រព័ន្ធគ្រប់គ្រង E-Achieve ដើម្បីថែរក្សា និងជួសជុលនូវរាល់ឯកសារសំខាន់ៗរបស់ជាតិដែលបានបន្សល់ទុកតាំងពីឆ្នាំ១៩៧៨ ឯកសារទាំងនោះរួមមាន ហ្វីលរូបថត កាសែតវីដេអូ កាសែតសំឡេង និងឯកសារផ្សេងៗទៀត បានខូចខាត និងប្រើការលែងកើតជាបណ្តើរៗ ដែលត្រូវការថែរក្សា និងជួសជុលជាបន្ទាន់។

ជាការឆ្លើយតប លោក Tran Nhat Thanh អគ្គនាយក ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ កម្ពុជា-ឡាវ នៃក្រសួងផែនការ និងវិនិយោគសាធារណរដ្ឋសង្គមនិយមវៀតណាម ថាសំណើនេះត្រូវបានដាក់ចូលទៅក្នុងគម្រោងវិនិយោគ របស់រដ្ឋាភិបាលវៀតណាមរួចហើយ ដើម្បីធ្វើការសម្រេចនៅពេលក្រោយ។

លើសពីនេះទៅទៀត លោក Tran Nhat Thanh បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាមនាពេលកន្លងមកគឺពិតជា បានសម្រេច បានជាលទ្ធផលល្អប្រសើរដោយក្នុងនោះភាគីរដ្ឋាភិបាលវៀតណាម បានជួយក្រសួងព័ត៌មាន តាំងពីឆ្នាំ២០០៨មក តាមរយៈវិទ្យុផ្សាយសំឡេងវៀតណាម (VoV) ក្នុងការដំឡើងម៉ាស៊ីនផ្សាយ សំឡេង និងស្ថានីយផ្សាយទូរទស្សន៍នៅក្នុង ប្រទេសកម្ពុជាបានចំនួន២២ខេត្តរួចមកហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post