header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានមានប្រសាសន៍ថា នៅពេលគណបក្សមានឱកាសក្នុងការដឹកនាំប្រទេសបបន្តទៀត នឹងប្រាក់បៀវត្សឲ្យកម្មករ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន ក្នុងរយៈពេល២សប្តាហ៍ម្តង ឲ្យដូច​បណ្តាប្រទេសក្នុងពិភពលោក ចាប់ពីឆ្នាំ២០១៩ទៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ដំឡើងប្រាក់ឈ្នួលរបស់កម្មករ-និយោជិតជារៀងរាល់ឆ្នាំ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដើម្បីលើកម្ពស់ជីវភាពលក្ខខណ្ឌការងារ និងការពារអាជីពរបស់កម្មករ។

សម្តេចតជោបញ្ជាក់ថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនីតិទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំជានាយករដ្ឋមន្រ្តី នឹងជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលការងារប្រចាំខែជូនកម្មករ-និយោជក ដោយរៀបចំឲ្យបើកក្នុងរយៈពេល២សប្តាហ៍ម្តង ដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់ ចាប់ពីឆ្នាំ២០១៩ទៅ។ ដើម្បីធានាឲ្យពួកគេទទួលបានប្រាក់ឈ្នួលពលកម្មដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ ដោយទៀងទាត់ និងទាន់ពេលវេលា សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង

សម្តេចតេជោ បានអះអាងទៀតថា ក្នុងពេលបក្សឡើងកាន់អំណាចបន្តទៀត នឹងប្រាក់ឲ្យពួកគាត់ក្នុងរយៈពេល២សប្តាហ៍ម្តងដូចគ្នានឹងកម្មករដែរ តែបើកតាមរយៈប្រព័ន្ធធនាគារ។

សម្តេចតេជោថា នឹងចាប់ផ្តើមអនុវត្តការបើកបៀវត្ស និងប្រាក់សោធន៍ក្នុងរយៈពេល២សប្តាហ៍ម្តងដែរ ដល់មន្រ្តីរាជការស៊ីវិល និវត្តជន អតីតយុទ្ធជនជាមុន ដោយចាប់ផ្តើមក្នុងឆ្នាំ២០១៩។ ដោយឡែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងរៀបចំធ្វើការសិក្សាដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post