header ads

Sponsor

ពិសី

ភ្នំពេញៈ ចោរឆក់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដែលនៅក្បែរនោះរត់ចេញពីប៉ុស្តិ៍ មកឃាត់ខ្លួនភ្លាមៗ ក្រោយពីរូបគេបានឆក់ទូរស័ព្ទ នារីក្លាហានម្នាក់ បានសម្រេច ត្រូវនារីរូបនោះ បើកម៉ូតូដេញបុកឲ្យដួល កាលពីម៉ោងជិត៨យប់ ថ្ងៃទី៦ខែកក្តដា ឆ្នាំ២០១៨ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះប្រាក់ កុសល អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ដកហូតវត្ថុតាងទូរស័ព្ទម៉ាកសាំស៊ុង១គ្រឿង ជារបស់ជនរងគ្រោះមកវិញ រួមទាំងម៉ូតូ១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0539។ ចំណែកជនរងគ្រោះឈ្មោះវន វឌ្ឍនាវត្តី អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះ គាត់ជិះម៉ូតូចេញពីសាលាន័រតុនត្រើយម្ខាង ពេលមកដល់ចំណុចខាងនុខស្ថានទូតបារាំង ផ្លូវមុនីរង្ស ក៏ស្រាប់តែជនសង្ស័យរូបនោះបានតាមឆក់ទូរស័ព្ទរបស់នារីរងគ្រោះដែលដាក់នៅហោប៉ៅខោរខាងស្តាំ ដាក់កាសត្រចៀក បានសម្រេចហើយខំព្យាយាមបើកគេចខ្លួនឆ្ពោះមកទិសខាងត្បូងក៏ត្រូវនារីរងគ្រោះរូបនោះគាត់បើកម៉ូតូដេញតាមទាន់ ហើយបុកម៉ូតូជនសង្ស័យរូបនោះ ឲ្យដួលនៅខាងមុខធនាគារកាណាឌីយ៉ាព្រមទាំងស្រែកឆោរឡោថាចោរៗផងនោះក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកដែលនៅក្បែរនោះរត់ចេញមកឃាត់ខ្លួនបានភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញចាត់ការតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post