header ads

Sponsor

ពិសី

រតនៈគិរីៈ គ្រូជាប់កិច្ចសន្យាម្នាក់ បើកបរម៉ូតូ​មិនប្រយ័ត្ន ជ្រុលទៅបុកលោកយាយវ័យ៨០ឆ្នាំម្នាក់ ខណៈកំពុងតាមចិញ្ចើមផ្លូវ​ បណ្តាលឲ្យ​ស្លាប់ ពេលបញ្ជូនទៅដល់​មន្ទីរពេទ្យ​។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨  នៅលើកំណាត់ផ្លូវជាតិ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រ៥៣៨-៥៣៩ ស្ថិតនៅក្នុងភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនៈគិរី។

សមត្ថកិច្ច បានឱ្យដឹងថា លោកយាយរងគ្រោះឈ្មោះ អេង គឺមហ៊ាង អាយុ៨០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកភាគីបង្ក ឈ្មោះ រាប ចាន់អេន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូជាប់កិច្ចសន្យា បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខខេត្តរតនគិរី 1A-7862  រស់នៅភូមិបី ឃុំត្រពាំងក្រហម។

បច្ចុប្បន្នសាកសពលោកយាយ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នកបើក និងម៉ូតូ សមត្ថកិច្ចបានយកមកសាកសួនៅអធិការដ្ឋាននគរបាល​ស្រុកកូនមុំ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post