header ads

Sponsor

ពិសី

ភ្នំពេញៈ កូនប្រុសលោក គង់ គាំ អតីតអ្នកនយោបាយជើងចាស់ពីររូប បានកំពុងធ្វើនយោបាយប្រឆាំងគ្នា ដើម្បីកាន់អំណាចរៀងខ្លួន ដោយម្នាក់ដើរគន្លងតាមអតីតបក្សប្រឆាំង និងម្នាក់ទៀត បានបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨នេះ ។

លោក គង់ សភា អតីតសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ ហើយត្រូវបានតុលាការកំពូលកាត់ក្តីមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយលោកស្ថិតក្នុងសមាជិកជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខ ដែលផ្ទុយពីលោក គង់ មុនីកាប្រធានគណបក្សឆន្ទះខ្មែរ ។

លោក គង់ សភា បានសរសេលើកបណ្តាញសង្គម នៅថ្ងៃទី៩កក្កដា ដោយបានបញ្ជាក់យ៉ាងដូច្នេះថា “ជំងឺដែលកាចសាហាវបំផុតនៅក្នុងសង្គម គឺជំងឺញៀនអំណាចរបស់ជនផ្តាច់ការ។ បើចង់បន្សាប ឬកំចាត់ជំងឺនេះ ទាល់តែរាស្ត្រទាំងអស់ស្រុះគ្នាងើបឡើងធ្វើពហិការមិនទៅបោះឆ្នោត ឈប់ខ្លាចការសំឡុតគំរាមកំហែង ដោយប្រើម្រាមដៃដេកផ្ទះនោះ យើងនិងទទួលជោគជ័យហើយ” ។

លោក គង់ សភា ដែលគេដឹងថា ជាកូនប្រុសម្នាក់ ក្នុងចំណោមកូនប្រុសពីរនាក់ទៀត របស់លោក គង់ គាំ គឺលោក គង់ បូរ៉ានិងលោក គង់ មុនីកា ។លោក គង់ សភា រួមទាំងលោក គង់ បូរ៉ា និងឪពុក (គង់ គាំ) បានប្រកាសគំាទ្រចំពោះការបង្កើតគណបក្សឆន្ទៈខ្មែររបស់ប្អូន ដោយបានស្វែងរកម្នាក់មេដាយជូនថែមទៀត ដើម្បីដាក់ទៅក្រសួងមហាផ្ទៃដើម្បីមានសិទ្ធិបង្កើតគណបក្សនយោបាយតាមកំណត់របស់ច្បាប់ ។ ប៉ុន្តែរហូតមកដល់ពេលនេះ បងប្អូនបង្កើតទាំងនេះ បានធ្វើនយោបាយប្រឆាំងគ្នាទៅវិញ ។

ចំណែកលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលត្រូវបានគំាទ្រពីឪពុក និងបងៗហើយជាកូនពៅលោក គង់ គាំ ធ្លាប់បានលើកឡើងថា បានជាលោកបង្កើតដោយសារលោកមើលឃើញថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ហើយគ្មានសង្ឃឹមថានឹងអាចរស់ឡើងវិញ ទើបលោកបង្កើតគណបក្សឆន្ទៈខ្មែរឡើង ។

លោក ក៏បានលើកឡើងថា ការបង្កើតគណបក្សនេះ ដោយមើលឃើញចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ។ លោកថា គណបក្សរបស់លោកពឹងផ្អែកលើកការគំាទ្ររបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជូន ។

យ៉ាងណាក្តី ការបង្កើតគណបក្សឆន្ទៈខ្មែរ ត្រូវបានថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនមួយចំនួនគណបក្សនេះ ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះលោក គង់ គាំ ដែលជំរុញឲ្យកូនបង្កើតគណបក្ស និងថាការបង្កើតគណបក្សចង់ស៊ីកេរ្តិ៍ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post