header ads

Sponsor

ពិសី

ឧត្តរមានជ័យៈ ជនសង្ស័យ២នាក់ ម្ដាយមីង​ និងក្មួយស្រី ត្រូវបានកម្លាំងសមត្ថកិច្ចចំនួន២ខេត្តសហការគ្នា ធ្វើការឃាត់ខ្លួន កាលពី​វេលាម៉ោង៨និង២៦នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោយចុះឆែកឆេរលំនៅដ្ឋាន នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រកឃើញថ្នាំញៀនចំនួន៤កញ្ចប់ធំ លាក់ទុកក្នុងគុម្ភស្លឹកគ្រៃចម្ងាយ​ពីផ្ទះ១០ម៉ែត្រ។

ប្រតិបត្តិការខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ និងកម្លាំប៉ុស្តិ៍រដ្ឋបាលទំនប់ដាច់ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ិ​ន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ទោ ដាំ យិន នាយរងការិយាល័ប្រឆាំងគ្រឿងញៀន។

ជនសង្ស័យឈ្មោះ ស៊ឺ សុគុន្ធា ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ឡេង នី ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយមីង អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ​ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ធំ។

បច្ចុប្បន្នក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការបញ្ជូនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post