header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំបានបើករថយន្តកុងតឺន័រ ងោកមួយភាំង រេចង្កូតជ្រុលទៅបុករថយន្តកូរ៉េដឹកកេសត្រីមួយគ្រឿងទៀត ដែលចតអែបចិញ្ចើមផ្លូវពេញទំហឹង លាន់ដូច រន្ទះ បណ្តាលឲ្យយុវជនម្នាក់ធ្លាក់ពីលើរថយន្តកិនស្លាប់ យ៉ាងអណោចអធ័ម។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុចមុខហាងនំបុ័ងព្រះវិហារ តាមកំណាត់ផ្លូវជាតិលេខ៥ ជិតផ្សារព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ យិន ចាន់ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើរឡានជាមួយឪពុក ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ ចំណែកតៃកុងរថយន្តបង្កឈ្មោះ អៀ សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅភូមិព្រៃដុះ ឃុំស្វាយអំពៀ ស្រុកបរសែត ខេត្តកំពង់​ស្ពឺ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំបាន បើករថយន្តកុងតឺន័រ សណ្តោងរឺម៉ក ដែលមានក្បាលពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP .0198 បើកតាមបណ្តោយ ផ្លូវជាតិលេខ៥ ទឹសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំងជ្រុលទៅបុករថយន្តកូរ៉េក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0545 បើកបរទាំងអស់២នាក់ ដោយរថយន្តចតស្ងៀមនៅលើចិញ្ចើមផ្លូវ។ យុវជនម្នាក់ កំពុងរៀបចំធុងដាក់ត្រីនៅលើរថយន្តបុកពេញទំហឹង បណ្ដាលឲ្យ​រថយន្តកូរ៉េ ដែលដឹកត្រី បណ្ដាលឲ្យ​យុវជននោះធ្លាក់មកក្រោមត្រូវបានរថយន្តកិនស្លាប់ភ្លាមៗនិងកន្លែងមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកធុងនំប៉ាវ១ផើងថ្កា២និងកង់១។ ចំណែកតៃកុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាន ខណ្ឌព្រែកព្នៅ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅចរាចរណ៏ក្រុងរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post