header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ ធ្វើភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាង កាលពីវេលាម៉ោង៦៖៤០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សពខាងលើមានឈ្មោះ សួង ចាន់ដារា អាយុ២៧ឆ្នាំមាន មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុ មានស្រុកំណើតនៅស្រុកជំគិរី ខេត្តកំពត ។

មុនពេលកើតហេតុ តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទី អ្នកដែលធ្វើរជាមួយគ្នាបានមកហៅទៅធ្វើដូចរាល់ដង តែមិនឃើញជនរងគ្រោះឆ្លើយតបជាច្រើនដង ទើបមានការឆ្ងល់ក៏បាននាំគ្នាគាស់បង្អួចមើល ក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្ត ក៏ធាក់ទ្វារទម្លុះចូលទៅមើលជាក់ស្តែង ស្រាប់តែជនរងគ្រោះស្លាប់ពិតប្រាកដ៏មែន ទើបនាំគ្នាផ្អើលឆោឡោរាយការណ៍ទៅអជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញកោសល្យវិច័យ្យ ចុះមកពិនិត្យជាក់ស្តែង ដើម្បីប្រគល់សពឲ្យទៅបងប្អូនយកទៅតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post