header ads

Sponsor

ពិសី

ឈៀងរ៉ៃៈ ក្រុមក្មេងៗ ចំនួន៤នាក់ ក្នុងចំណោម១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនៅជាប់គាំងក្នុងរូងភ្នំមួយ ដែលស្ថិតនៅភាគខាងជើង នៃប្រទេសថៃឡង់ដ៏់ អស់រយៈពេល២សប្តាហ៍មកហើយ ។ មន្ត្រីថៃមួយរូបទទួលបន្ទុកកិច្ចការប្រតិបត្តិការជួយសង្គ្រោះ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានយ៉ាងដូច្នេះ កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីយប់ថ្ងៃទី៨ ខែកក្កដា ។

លោក Narongsak Osottanakorn អភិបាលខេត្តឈៀងរ៉ៃ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីតាំងនៃការធ្វើប្រតិបត្តិការដំបូង ដែលទទួលបានជោគជ័យ បានឲ្យដឹថា ក្រុមក្មេងៗ ត្រូវបានជួយសង្គ្រោះ ដោយប្រើវិធីពាក់ម៉ាស់មុខយ៉ាងជិត ជាមួយគ្នានេះដែរ ម្នាក់ដំបូងត្រូវបានទាញចេញពីរូងភ្នំនៅវេលាម៉ោង១៧និង៤០នាទី ម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យម្សិលមិញ ហើយបន្ទាប់អ្នកទី២ ត្រូវបានទាញចេញមករយៈពេល១០នាទីក្រោយ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្មេងប្រុសទី៣ បានទាញចេញពីរូងភ្នំ នៅវេលាម៉ោង១៩និង៤០នាទី ម៉ោងក្នុងស្រុក ក្រោយមកទៀត គឺក្មេងទី៤ ។ ពួកគេបានបញ្ជូនដល់មន្ទីរពេទ្យ ។

គាត់បានមានប្រសាសន៍ទៀតថា ប្រតិបត្តិការបន្ទាប់ នឹងត្រូវប្រើពេលរៀបចំឡើងវិញ ក្នុងរង្វង់១០ទៅ២០ម៉ោង ជាមួយគ្នានេះដែរ ក្រុមមន្ត្រី និងអ្នកស្ម័គ្រចិត្តទាំងឡាយបានវិធីបណ្តែតដែលជាវិធីសាស្ត្រជាក់ស្តែងរបស់ពួកគេ នៃការជួយសង្គ្រោះក្មេងៗទំាងឡាយ ដោយការមុជទឹកដែលទទួលបានជោគជ័យ៕

ចុចអាន ៖ មកស្គាល់មុខមាត់ក្មេងទាំង ៤ នាក់ ដែលរំដោះបានសម្រេច ក្នុងបេសកម្មថ្ងៃទី១

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post