header ads

Sponsor

ពិសី

រតនគិរីៈ បុរសម្នាក់ ផឹកស៊ីស្រវឹង ទៅរករឿង​ឈ្លោះប្រកែកជាមួយប្រពន្ធ ស្រាប់តែប្រពន្ធទប់ចិត្តមិនបាន (គុំយូរហើយ) ទាញពូថៅកាប់ទៅប្ដីជាច្រើពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់។

ករណីហឹង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣៩នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្ទះស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចស្រុកកូនមុំ បានឲ្យដឹងថា ប្ដី​រងគ្រោះឈ្មោះ ស៊ើង ស៊ិន ភេទប្រុស អាយុ៥៤ឆ្នាំ ចំណែកប្រពន្ធ ឈ្មោះ រស់ ហ៊ុន អាយុ៤៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ប្ដីស្រវឹងស្រាឈ្លោះប្រកែកជាមួយប្រពន្ធ ទើបកើតចិត្តក្ដៅក្រហាយផឹកស្រវឹងមិនទៅដេក មករករឿង បណ្ដាលឲ្យ​ប្រពន្ធយកពូថៅកាំចំក្បាល រងរបួសធ្ងន់​តែម្ដង​។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកូនមុំ។ ចំណែកប្រពន្ធ ត្រូវបាន​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ​តាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post