header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជនម្នាក់ បើកម៉ូតូក្នុងល្បឿនយ៉ាងលឿន ដោយមិនបង្អន់ល្បឿននៅត្រង់ចំណុចផ្លូវកោង ធ្វើឲ្យអ្នកបើកបរម៉ូតូខាងលើគ្រប់គ្រងលែងបាន ជ្រុលទៅបុកពីក្រោយរ៉ឺម៉កម៉ូតូដឹកស្លាកផ្សាយពាណិជ្ជកម្មតាមផ្លូវ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ​កាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7253។ ជនរងគ្រោះរូបនេះ មានឈ្មោះ ប៊ុន សៀវប៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ នេះបើតាមអត្តសញ្ញាណប័ណ្ណជាប់នឹងខ្លួនជនរងគ្រោះ។ ចំណែកភាគីរ៉ឺម៉កម៉ូតូម៉ាក សង់កូរ៉េកញ្ចាស់ ពណ៌ក្រហម ដឹកស្លាកប៉ាណូផ្សាយពាណិជ្ជកម្មរបស់ការិយាល័យលក់ខុនដូ ដែលកំពុងដើរដាក់តាមផ្លូវបណ្ដោយផ្លូវវេងស្រេង។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យភ្នាក់ងារ CAM POST​ ដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿន ដោយធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណកយតាមប្រពៃណី រីឯម៉ូតូ និងរ៉ឺម៉ក ក៏ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post