header ads

Sponsor

ពិសី

ត្បូងឃ្មុំៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែលបែកថ្នាំញៀនទៅដុតបំផ្លាញផ្ទះខ្លួនឯង បណ្ដាលឲ្យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ លី រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញផ្ទះខ្លួនឯង ដែលមានទំហំ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង(ពីរខ្នង) បណ្ដាលឲ្យខូចខាតទាំងស្រុង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន រួមមាន ប្រាក់រៀលចំនួន១,៣០០,០០០រៀល (មួយលានសាមសិបម៉ឺនរៀល), មាសគ្រឿងចំនួន៤ជី, ស្រូវចំនួន២ស្បោងធំ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពនៅពេលដែលគេបែកថ្នាំ ធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ ហើយបានដុតផ្ទះនៅខណៈពេលជនរងគ្រោះជាប្រពន្ធឈ្មោះ កៅ ណះ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម បានទៅលេងផ្ទះញាតិជិតខាងក្នុងភូមិបាត់។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រឡប់ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ហើយបញ្ជូនទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post