header ads

Sponsor

ពិសី

ភ្នំពេញៈ រ៉ឺម៉កម៉ូតូដឹកកេសសត្វក្រួចមួយគ្រឿង ធ្លាក់ប្រឡាយទឹកស្អុយទាំងព្រឹក អ្នកបើកបររងរបួសស្រាល បន្ទាប់ពីត្រូវរថយន្តព្រុស១គ្រឿង បើកបុកពីក្រោយទាំងកំរោល រុញទម្លាក់ទឹក ចំណែករថយន្តជ្រុលទៅបុកផ្ទប់ខឿនមាត់លូជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៤ ច្រកចូលបុរីសែននមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាកតូយ៉ូតាព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីជាសង្សារម្នាក់ទៀត នៅមិនទាន់បាត់ក្លិនស្រាផង។ ចំណែកម៉ូតូរ៉ឺម៉ក វីវ៉ា ដឹកសត្វក្រួចចំនួន៥កេស បើកបរដោយបុរសម្នាក់ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះបើករ៉ឺម៉កម៉ូតូដឹកក្រួច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើកក្នុងល្បឿនលឿនពីលិចទៅកើតស្របទិសព្យាយាមវ៉ាជែងរថយន្តផ្សេងពីខាងស្តាំ ក៏ជ្រុលទៅបុកពីក្រោយ កន្ទុយរ៉ឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ ក្រួចចំនួន៥កេសត្រាំទឹកស្អុយ រីឯរថយន្តហោះទៅបុកផ្ទប់នឹងខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច។ ករណីខាងលើ បង្កឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល តែក្រួចចំនួន៥កេស រងខូចខាត ប្រឡាក់ដី និងត្រាំទឹកស្អុយអស់រលីង ។

ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាមសម្របសម្រួលជាមួយភាគីរងគ្រោះ នៅកន្លែងកើតហេតុ ដោយចេញសងចំនួន៤០០ដុល្លារ តែជនរងគ្រោះមិនព្រម ក៏ជិះម៉ូតូឌុបទៅគ្លីនិកសិន ហើយត្រូវបានភាគីខាងរថយន្តទាំង២នាក់ ទៅតាមសម្រសម្រួលដល់គ្លីនិក នៅតែមិនត្រូវគ្នា ដោយភាគីរងគ្រោះ ទាមទារថ្លៃព្យាបាលរបួស និងខូចខាតសម្ភារៈសរុប ចំនួន១២០០ដុល្លារ តវ៉ាជជែកសម្រួលគ្នានៅមន្ទីរពេទ្យ ជាលទ្ធផលត្រូវរ៉ូវគ្នា ចំនួន៤៥០ដុល្លារ ជាការបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ដោយមិនឲ្យរំខានដល់សម្ថិតកិច្ចវែងឆ្ងាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post