header ads

Sponsor

ពិសី

កាលពីម្សិលមិញ លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានធ្វើយុទ្ធនាការ ចេញក្បួនឃោសនា ស្វែងរករកសន្លឹកឆ្នោតនៅខេត្តសៀមរាប ជាចៃដន្យក្បួនបេក្ខជនតំណាងរាស្ត្ររបស់គណបក្សខ្មែរក្រោក បានប្រទះឃើញ មានពលរដ្ឋជួបគ្រោះថ្នាក់ចរាចរ ទាំងកណ្ដាលភ្លៀង ឃេីញបែបនេះ បេក្ខជនតំណាងរាស្ត្ររបស់គណបក្សខ្មែរក្រោក បានចុះជួយយកអាសារ ជូនពលរដ្ឋទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាមរថយន្តរបស់គាត់ដែលមានបិទស្លាកគណបក្ស តែពេលទៅដល់បែរជាមានការរើសអើងបក្សទៅវិញ។

ទាក់ទងនឹងរឿងរ៉ាវលម្អិត សូមបងប្អូនអានសារ ដែលលោកក៍បានរៀបរាប់តាមរយៈគណនីហ្វេសប៊ុកលោកថា ៖

សូមជួយ share 😡 អោយមន្ទីពេទ្យបង្អែកខេត្តសៀមរាបបានដឹងផង ! កាលពីម្សិលមិញនេះមានពលរដ្ឋគាត់ជិះម៉ូតូធ្លាក់ជង្ហុកបណ្ដាលអោយកូនគាត់ដួលបែកក្បាលកណ្ដាលភ្លៀង
ឃេីញបែបនេះ លោកបេក្ខជនតំណាងរាស្ត្ររបស់គណបក្សខ្មែរក្រោក បានចុះជួយយកអាសារ ជូនពលរដ្ឋទៅពេទ្យ តាមរថយន្តរបស់គាត់ដែលមានបិទ Logo គណបក្ស

ពេលទៅដល់ពេទ្យ សន្តិសុខពេទ្យបានបានបញ្ជាអោយដាក់អ្នកជំងឺចុះ ហេីយបណ្ដេញរថយន្តបេក្ខជនតំណាងរាស្ត្រមិនអោយចតក្នុងមន្ទីពេទ្យទេ នឹងនិយាយថា មិនហ៊ានអោយឡានបក្សផ្សេងចតខ្លាចមេស្ដីអោយ ដែលបង្ហាញពីចរឹតការរេីសអេីងនយោបាយយ៉ាងខ្លាំង ជាពិសេសពេលពួកយេីងត្រឡប់ពីជូនគាត់ដាក់ពេទ្យវិញស្រាប់តែគេបណ្ដេញពួកគាត់ដែលជា ពលរដ្ឋ ចេញពីពេទ្យតែម្ដង 😡 ព្រោះគេថាពួកគាត់គ្មានប្រាក់បង់

ខ្ញុំសូមអោយលោកប្រធានមន្ទីពេទ្យបង្អែក សៀមរាប មេត្តាបកស្រាយ ! ព្រោះមន្ទីពេទ្យរដ្ឋជាពេទ្យដែលបំរេីសេវាសាធារណៈ មិនមែនបំរេីបក្សប្រជាជនកម្ពុជាទេ ! ពួកយេីងជាពលរដ្ឋដែលបានបង់ពន្ធជូនរដ្ឋគ្រប់ចំនួន ជាពិសេសអ្នកយកអាសារជូនពលរដ្ឋទៅពេទ្យនោះគឺបេក្ខជនតំណាងរាស្ត្រផង ខ្ញុំចង់ដឹងថាច្បាប់មាត្រាណា មានសិទ្ធហាមឃាត់រថយន្តបេក្ខជនតំណាងរាស្ត្រមិនអោយចតក្នុងមន្ទីពេទ្យដែលជាភូមិសាស្ត្របំរេីសេវាសាធារណៈ ? ហេតុអីមិនព្យាបាលពលរដ្ឋក្នុងនាមជាមន្ត្រីបំរេីសេវាសាធារណៈ ព្រោះតែគ្នាគ្មានលុយ? បេីចង់ក្លាយជាអ្នកមានមកធ្វេីពេទ្យធ្វេីអី ម៉េចមិនព្រមធ្វេី businesses ទៅ

បញ្ជាក់ ៖ ក្នុងករណីប្រកែក មិនទទួលយកការពិត មិនអប់រំបុគ្គលិកក្រោមឱវាទ យេីងខ្ញុំ នឹងបង្ហោះវីឌីអូ បន្ថែមទៀត ។ សូមកែប្រែមាយាទរេីសអេីងនយោបាយចេញពីផ្នត់គំនិតដ៏ចាស់គំរិល
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post