header ads

Sponsor

ពិសី

ភ្នំពេញៈ គួរឲ្យអាសូរណាស់… អ្នកគ្រូបង្រៀនម្នាក់ នៅសាលាមត្តេយ្យមួយកន្លែង ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈពេលកំពុងជិះម៉ូតូទៅបង្រៀនសិស្ស ស្រាប់តែជួបឧបត្ថវហេតុគ្រោះថ្នាក់ចរាចរណ៍ ជាមួយរទេះគោ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥១ ក្នុងភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នាវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ រឿង សារ៉េត អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-6304 ។

មន្ត្រីនគរបាល និងសាក្សី ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ ដែលបានជិះម៉ូតូពីខាងក្រោយម៉ូតូរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ បានឃើញរទេះគោធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ ដែលជិះបើកម្នាក់ឯងនៅខាងក្រោយ ក្នុងគោលបំណងទៅបង្រៀនសិស្ស នៅសាលាមតេយ្យមួយ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ តែដោយសារស្ថានភាពងងិត និងភ្លឺស្រាងៗ «ពោលគឺរទេះគោមិនមានដាក់ផ្លាកចំណាំងផ្លាតនោះទេ» ទើបធ្វើឲ្យជនរងគ្រោះស្រវ៉ាំងភ្នែកមើលមិនឃើញ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករទេះគោចំពីខាងក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ក្នុងមួយសន្ទុះក្រោយ ។

ក្រោយកើតហេតុ និងមានការវាស់វែងពីសមត្ថកិច្ចមូលដ្ឋាន សហការសមត្ថកិច្ចជុំនាញ បានសម្រេចយកទាំងម៉ូតូ និងរទេះគោ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមច្បាប់ តែសពជនរងគ្រោះជាគ្រូបង្រៀន ត្រូវបានដឹកយកទៅតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post