header ads

Sponsor

ពិសី

តាកែវៈ មន្រ្តីជំនាញកាំងកុងត្រូលសាខាខេត្តតាកែវ នៅថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយលក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួន នៅក្នុងខេត្តតាកែវ ដោយ​បានរកឃើញ ស្ថានីយចែកចាយប្រេងឥន្ទនៈមួយចំនួនបានលក់ប្រេងសាំងធម្មតា និងប្រេងសាំងស៊ុបពែខុសពីតម្លៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។

បើតាមការឲ្យដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវថា ដោយជួយសម្រួលនូវជីវភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន១៦០រៀល ក្នុង១លីត្រ ដូច្នោះដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ មន្រ្តីជំនាញកាំកុងត្រូវបានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ទនៈ ហើយក្នុងចំណោមស្ថានីយប្រេងឥន្ទនៈចំនួន១៧នៅក្នុងខេត្តតាកែវ ដែលមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យបានរកឃើញថា មានស្ថានីយចែកចាយប្រេងឥន្ទនៈចំនួន៦លក់ប្រេងសាំងធម្មតាក្នុងតម្លៃ៤១០០រៀល លើសចំនួន១៥០រៀល ពីការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវឲ្យ​លក់ចំនួន៣៩៥០រៀល រីឯសាំងស៊ុបពែមានស្ថាននីយប្រេងឥន្ទនៈចំនួន៧ គឺស្ថានីយ PTT និង Tela បានលក់ក្នុងតម្លៃ៤៣០០រៀល លើសចំនួន១០០រៀល ដោយឡែកចំពោះប្រេងម៉ាស៊ូត គឺគ្រប់ស្ថានីយទាំងអស់បានលក់ត្រឹមត្រូវទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post