header ads

Sponsor

ពិសី

តាកែវៈ កម្មការនីរោងចក្រដេស្បែកជើង ជាង ១ពាន់នាក់បាននាំគ្នាចេញពីរោងចក្រ មិនចូលធ្វើការដោយសុំតវ៉ា អោយថៅកែរោងចក្រ បើកប្រាក់បំណាច់អតីតភាពការងារ ចំនួន ៦ឆ្នាំ មកអោយពួកគាត់ បើកមិនមានដំណោះស្រាយទេ ពួកគាត់មិនព្រមចូលធ្វើការវិញនោះទេ ថែមទាំងគ្រោងនិងធ្វើការតវ៉ាដង្ហែកក្បួនទៅសាលាខេត្តតាកែវដើម្បីសុំអោយអាជ្ញាធរខេត្ត និងសម្តេចតេជោហ៊ុន សែន ជួយដល់ពួកគាត់។

តំណាងកម្មកររោងចក្រតាកែវស៊ូ ដែលចេញមកធ្វើការតវ៉ានោះ ឈ្មោះ យី សុខន និងឈ្មោះ មាស ស្រីអូន បានិយាយថា ការតវ៉ារបស់ពួកគាត់ក្នុងថ្ងៃនេះ គឺសុំអោយថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំ ដែលបានចុះកុងត្រាជាមួយគ្នា និងជាប្រាក់អតីតភាពការងារ របស់ពួកគាត់ ដែលខំបម្រើការងារជាច្រើនឆ្នាំមកនេះ។

កម្មការិនី បាននិយាយទៀតថា មកទាល់ពេលនេះកម្មការិនីរោងចក្រជាច្រើន បានធ្វើការលើសពី ៦ឆ្នាំមកហើយ តែនៅមិនទាន់មានការបើកប្រាក់អតីតភាពការងាររបស់ពួកគាត់នៅឡើយទេ ទើបពួកគាត់សម្រេចមិនចូលធ្វើការងារ ហើយចេញមកតវ៉ាបែបនេះ។

ទន្ទឹមនិងការត៉វានេះដែរ គឺពួកគាត់បាន ស្តាប់នៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមហ្វេសបុក ថាតម្រូវអោយគ្រប់រោងចក្រទាំងអស់នៅក្នុងស្រុក ត្រូវបើកប្រាក់បំណាច់អតីតភាពការងារជូនដល់កម្មកររោងចក្រទាំងអស់ និងបានចេញច្បាប់ថ្មីថែមទៀត។

សូមបញ្ជាក់ផងដែរថា រោងចក្រដែលក្រុមកម្មករតវ៉ាសុំបើកប្រាក់បំណាច់អតីតភាពការងារនោះមានឈ្មោះ រោងចក្រ តាកែវ ស៊ូ មានទីតាំងឋិតនៅភូមិត្រាំសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

បើកតាមសម្តីរបស់កម្មការិនីដែលធ្វើការតវ៉ានៅខាងមុខរោងចក្រនោះ បាននិយាយថា ការធ្វើការតវ៉ានេះ គឺជាលើកទី ២ហើយ ដោយការធ្វើការតវ៉ាលើកមុន ត្រូវបានមន្ទីរការងារ និងថៅកែរោងចក្រ ធ្វើការសម្របសម្រួល សុំមិនអោយមានការតវ៉ា មិនចូលធ្វើការងារទៀត តែរហូតមកដល់ពេលជិត ១០ថ្ងៃមកហើយ នៅតែមិនមានដំណោះស្រាយអ្វីទាន់តែសោះ ទើបសម្រេចនាំគ្នាធ្វើការតវ៉ាមិនចូលធ្វើការតែម្តងទៅ។

ចំពោះការតវ៉ាខាងលើនេះ គឺមិនមានការចូលរួមពីមន្ត្រីសហជីព មកជួយដល់ពួកគាត់នោះ ទេហើយពួកគាត់និយាយទៀតថា នៅក្នុង ១ខែៗ គឺកាត់ប្រាក់ខែពួកគាត់ មួយនាក់ ១ដុល្លារជារៀងរាល់ខែ ដល់ពេលកម្មករមានរឿងមិនមានឃើញមុខសហជីពណាមួយចេញមុខមកជួយដោះស្រាយអោយពួកគាត់នោះទេ ដែលចំណុចនេះ បានធ្វើអោយពួកគាត់មានការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើការបង្កើតសហជីពសម្រាប់មកជួយកម្មករ តែបែបជាចាំតែ យកលុយស៊ីចាយទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post