រតនគិរីៈ ស្ត្រីជនជាតិគ្រឹងម្នាក់ បានកើតខ្យល់គរស្លាប់ចោលប្ដីវ័យចំណាស់ និងកូនឲ្យនៅកំព្រា។ ករណីនេះ កើតឡើងនាវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចឲ្យដឹងថា សាកសពមានឈ្មោះ សាអ៊ួយ កាវ៉ីង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានប្ដីឈ្មោះ កាវ៉ាក ព្រីង អាយុ៧០ឆ្នាំ មុខរបរកសិករ។ ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច្ចយឃើញថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។
បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិគ្រឹង នៅគេហដ្ឋានខាងលើ៕