header ads

Sponsor

ពិសី

ស្វាយរៀងៈ រកឃើញភ្លៅ និង​ស្លាបមាន់ខូចគុណភាពជាង៧គីឡូក្រាម ដែលក្រុមឈ្មួញយមកលក់ ក្នុងផ្សារតាពៅ ក្រុងបាវិត ក្រោយលោក ម៉ាន់ សុខន អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យ​នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ម៉ាន់ សុខន បានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាភាពដល់ពួកគាត់ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

លោកអនុប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

លោកបានបញ្ជាក់ថា មន្ត្រីជំនាញ​បានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារតាពៅនាពេលនេះ បានរកឃើញទំនិញខូចគុណភាព(ភ្លៅមាន់ ស្លាបមាន់)បានជាង៧គីឡូក្រាម  ជាពិសេសបានដកហូត និងហាមឃាត់ម្ហូបអាហារ ដែលច្បាប់ហាមឃាត់ធ្វើឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពហើយការនាំចូលពីក្រៅប្រទេសតាមច្រករបៀងហើយ បើឲ្យ​ជំនាញរបស់យើងរកឃើញនិងដកហូតយកទៅកម្ទេចចោលផងដែរ។

ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញ ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាពនៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព។

ជាមួយគ្នានោះ លោក ម៉ាន់ សុខន បានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post