header ads

Sponsor

ពិសី

ហាណូយៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដានេះថា អនុរដ្ឋមន្ត្រីក្រសួងឧស្សាហក្ម និងពាណិជ្ជកម្ម របស់ប្រទេសវៀតណាម បានថ្លែងឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសវៀតណាម គ្រោងនឹងធ្វើការវិនិយោគទុននូវទឹកប្រាក់ ចំនួន១០ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនារោងចក្រផលិតថាមពលអគ្គិសនី និងពង្រីកបន្ថែមនូវប្រតិបត្តិការរបស់ខ្លួនថែមទៀត ក្នុងអំឡុងពេល១៥ឆ្នាំ ។

លោក Hoang Quoc Vuong អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានថ្លែងថា ការវិនិយោគទុននេះ វាជាតម្រូវការចាំចាច់ក្នុងការបង្កើនសមត្ថភាព នៃការផលិតអគ្គិសនីរបស់ប្រទេសវៀតណាម ពី៦-៧ពាន់មេហ្គាវ៉ាត់ជារៀងរាល់ឆ្នាំ និងមានរយៈពេល១៥ឆ្នាំ ខាងមុខ ដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ។

លោកបានបន្ថែមថា សេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៧ភាគរយនៅក្នុងអំឡុងឆ្នាំ២០២០ រហូតដល់២០៣៥ ហេតុដូច្នេះហើយសមត្ថភាពថាមលរបស់ខ្លួននឹងត្រូវកើនឡើងរហូតដល់៩៦.០០០ម៉េហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២៥ និង១៣០.០០០ម៉េហ្គាវ៉ាត់ នៅឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្ននេះ មានត្រឹមតែ៤៥.០០០ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post