header ads

Sponsor

ពិសី

សៀមរាបៈ នៅថ្ងៃទី១២ ខែកក្កដា ចំពោះករណីចាប់ខ្លូនអ្នកកាសែតឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកស្វាយលើនោះ ហាក់មិនប្រក្រតី ដោយគេសង្ស័យថា ជារឿងប្រឌិត ដើម្បីចាប់ខ្លួនអ្នកកាសែតយ៉ាងអយុត្តិធម៌ ខណៈប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុអះអាងថា អត់មានឮសម្លេងកាំភ្លើង ឬការបាញ់អីនោះទេ។

ពួកគេបន្តថា លុះឃើញប៉ូលិសមកសួរនាំ ទើបពួកគាត់មានការភ្នាក់ផ្អើល ដោយហេតុថា មិនមាននរណាម្នាក់ បានឮស្នូរកាំភ្លើង សូម្បីតែសម្លេងបន្តិចក៏មិនមានដែរ។ ហេតុការណ៍គួរឲ្យហួសចិត្តមួយនេះ បានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងថា មន្ត្រីយោធានោះ បាញ់គំរាមមកលើអ្នកកាសែត ទើបសមជាង ព្រោះគេមិនដែលឃើញអ្នកកាសែតណាម្នាក់ មានកាំភ្លើងនោះទេ គឺមានតែទូរស័ព្ទដៃ កាមេរ៉ា ហើយចំពោះការចោទប្រកាន់នេះ សមត្ថកិច្ចមិនបានបង្ហាញអាវុធនោះដែរ មានតែសម្ដីអះអាងប៉ុណ្ណោះ។

មហាជននៅមានចម្ងល់មួយទៀតថា តើមូលហេតុអ្វីបានជាលោកព្រះរាជ្ញាខេត្តព្រះវិហារ គ្រាន់តែឭសម្លេងរាយការណ៍ ឬប្ដឹងតាមទូរស័ព្ទ ក៏បញ្ចាឲ្យចាប់ខ្លួនអ្នកការសែតនោះភ្លាម។ អ្នកបើករថយន្ត តាកូម៉ារូបនោះ មានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុក, ខេត្តព្រៈវិហារ! មន្ត្រីយោធា បាន អះអាងថា ឈ្មោះ ឆោម ស៊ីថា អ្នកកាសែត បានបើកឡានដេញ បាញ់គម្រាម មកលើខ្លួនចំនួន២គ្រាប់ និងរកឃើញសំបកផ្ទុះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post