
កំពង់ចាមៈ កម្មការិនីរោងចក្រយីហោ “សាខាជូយហួយ” ដេរស្បែកជើង ភូមិអំបិលធំ ឃុំខ្វិត ស្រុកព្រៃឈរ ប្រមាណជាង៥០នាក់ បានដួលសន្លំជាបន្តបន្ទាប់ ។
លោក ឈឿន វ៉ាន់ថន ប្រធានការិយាល័យសុខាភិបាលស្រុកព្រៃឈរ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២ត្រង់ថ្ងៃ ថ្ងៃទី១២ ខែកក្កដានេះ កម្មការិនីជាង៤៦នាក់ ធ្វើការរោងចក្រខាងលើបានដួលសន្លប់ជាបន្តបន្ទាប់ នេះដោយសារអស់កម្លាំងខ្សោយទៅៗ។ លោកថា មូលហេតុនៅមិនទាន់បានដឹងនៅឡើយទេ ដោយអ្នកខ្លះថា ពុលសារក៉ាវស្បែកជើង អ្នកខ្លះថា អត់ងងុយជារៀងរាល់ថ្ងៃ ធ្វើការលើសម៉ោង ។


ក្រោយពីបានដឹងដំណឹងភ្លាមៗ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានចុះមកពិនិត្យមើលស្ថានភាព នឹងបានព្យាបាលពីក្រុមគ្រូពេទ្យដើម្បីជួសង្គ្រោះកម្មាការិនី ដែលបានដឹកយកមកព្យាបាលនៅក្នុងមន្ទីរបង្អែកស្រុកព្រៃឈរ៕




