header ads

Sponsor

ពិសី

ភ្នំពេញៈ មេខ្លោងជួញដូរគ្រឿងញៀន៤៤គីឡូក្រាម ជនជាតិចិន​ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានចៅក្រមតុលាការបង្គាប់ឲ្យ​នាំខ្លួនមកកាន់តុលាការ ដើម្បីបើកការស៊ើបសួរលើសំណុំរឿងថ្មីមួយទៀត គឺបទល្មើសសម្អាតប្រាក់(លាងលុយ)។

លោក ម៉ុង មុន្នីសោភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមទទួលបន្ទុកស៊ើបសួរក្នុងរឿងក្ដីសម្អាត​ប្រាក់នេះ។ ជនជាប់ចោទ ឈ្មោះ ស៊ូ យាំងលាង ភេទប្រុស អាយុ៤១ឆ្នាំ។

សូមបញ្ជាក់ថា ឈ្មោះ ស៊ូ យាំងលាង និងឈ្មោះ YANG DEYING ភេទប្រុស អាយុ៤៤ឆ្នាំ  ត្រូវបានចាប់ខ្លួននៅក្នុងរឿងក្ដីជួញដូរគ្រឿងញៀនទម្ងន់​៤៤គីឡូក្រាម នៅក្នុងក្រុងភ្នំពេញ។

ដំបូងឡើយសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ូ យាំងលាង នៅត្រង់រង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ខណៈជនសង្ស័យកំពុងដឹកជញ្ជូនគ្រឿងញៀន បម្រុងយកទៅប្រគល់ឲ្យមនុស្សផ្សេងទៀត។ ពេលនោះសមត្ថកិច្ចដកហូតថ្នាំញៀននៅខ្លួនជនសង្ស័យបានជាងកន្លះគីឡូក្រាម ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន សារភាពថា ថ្នាំញៀនមានលាក់ទុកនៅផ្ទះបក្ខពួកស្នាក់អាស្រ័យមួយចំនួនទៀត។ ពេលនោះសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅចង្អុល និងដកហូតថ្នាំញៀនបានជាង៤៤គីឡូក្រាមបន្ថែមទៀត។ ឈ្មោះ ស៊ូ យាំងលាង បានអះអាងថា ថ្នាំញៀន នេះជារបស់មេខ្លោងបានរត់គេខ្លួនបាត់ ។

លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី បានឲ្យ​ថា កិច្ចប្រតិបត្តិការនៅបន្តរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ បានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ YANG DEYING និងដកហូតថ្នាំញៀនចំនួន៦ដុំ ស្មើនឹងជាង២គីឡូក្រាម។ ថ្នាំញៀន ដែលដកហូតបានពីជនសង្ស័យទាំង២នាក់នោះមានដូចជា ១-ប្រភេទមេតំហ្វេតាមីនមាន ទម្ងន់១៩៨៨,១៨ក្រាម, ២-ថ្នាំញៀនប្រភេទ អ៊ីចស្តាស៊ីមាន១.៩៣០គ្រាប់ស្មើនឹង៧១៣ ក្រាម, ៣-ថ្នាំញៀនប្រភេទកេតាមីនដប ចំនួន២.០០០ដបស្មើនឹង១.០០០ក្រាម និង៤-សារធាតុម្សៅពណ៌សសម្រាប់កែច្នៃ ទៅជាគ្រឿងញៀនចំនួន៤៤គីឡូក្រាម (ទម្ងន់៤៤គីឡូក្រាមនេះម្ចាស់បានរត់ បាត់) និងដកហូតពីឈ្មោះ YANG DE- YINGមានចំនួន៦ដុំស្មើនឹងជាង២គីឡូក្រាមសរុបទាំងអស់ជិត៥០គីឡូក្រាម ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post