តារាចម្រៀង លោក ចាន់ សម័យ ក្រោយពីព្យាយាមបិតបាំងពីការរសនៅក្នុងជីវភាពដ៏លំបាក់អស់រយៈពេលជាង ២០ ឆ្នាំ ពេលនេះត្រូវទម្លាយជាសាធារណៈបន្ទាប់ពីមិត្តភក្តិរបស់លោកលួចយកទៅចែកចាយតាមបណ្តាញសង្គម ធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើន មានចិត្តអាណិត និងបន្តជួយឧបត្ថមដល់លោកជាបន្តបន្ទាប់។
ជាក់ស្តែង យោងតាមការរៀបរាប់ពីសាច់រឿងជីវិតដ៏៏កម្សត់ លោក ចាន់ សម័យ និងភរិយា ព្រមទាំងកូនៗ ពិតជាជួបប្រទះនិងបញ្ហាជាច្រើន រកព្រឹក ខ្វះល្ងាច រកមួយថ្ងៃ រស់មួយថ្ងៃ ដោយសារតែ លោក ចាន់ សម័យ ដែលជាមេគ្រួសារទំនុកបម្រុងគ្រួសារទាំងមូល ធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹង មិនអាចដើរបានស្រួលបួលដូចគេ រហូតលោកបង្ខំចិត្តផ្អាកពីការងារសិល្បៈ និងខិតខំរកតាមគ្រប់វិធី ដូចជាស៊ូចត្រី ចិញ្ចឹមគ្រួសារ ជាដើម។
លោកបានបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុននេះ ថាលោកនឹងវិលត្រឡប់ចូលសិល្បៈវិញបន្ទាប់ពីជម្ងឺរបេងឆ្អឹងរបស់លោកបានធូរស្រាល តែមិនទាន់បានប៉ុន្មានផង ដោយសារតែការលើកទឹកចិត្តពីអ្នកគាំទ្ររបស់លោកជាច្រើន លោកបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីសិល្បៈមួយដែលមានឈ្មោះថា ចម្រៀងគ្រួសារខ្មែរ ថែមទាំងបានបកស្រាយចម្រៀងចំនួន ២បទ ដែលស្តាប់ទៅនៅតែពិរោះមិនធម្មតា។ ក្នុងនោះអ្នកនាង កាតុ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ បានសន្យានឹងជួយរកខាងផលិតកម្មអោយលោកចូលច្រៀង។
វីដេអូចម្រៀងរបស់លោក ចាន់ សម័យ ដែលបានបកស្រាយក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ៖