header ads

Sponsor

ពិសី

កំពតៈ លោក ហ៊ុន ម៉ាណែត បាន​ក្រើ​ន​រំលឹក​ដល់​ក្រុមយុវជនគណបក្សទាំងអស់ សូមកុំ​ចាញ់​ការ​ញុះញុង់​ របស់​ជន​អតិ​មួយចំនួន​ ដែលមានបំណង​ចង់​បំផ្លាញ​ជាតិ ហើយយើងត្រូវ​ចូលរួមបោះឆ្នោត​ទាំងអស់គ្នា​នា​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ដោយ​ជ្រើស​រើសយក​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែលមាន​លំដាប់​លេខ​រៀង​ទី​២០​។

នេះជាការថ្លែងរបស់លោក លោក ហ៊ុន ម៉ា ណែត នៅព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ តំណាង សម្តេច តេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះ​សំ​ណាលនិងបូកសរុប ការងារយុវជនគណបក្សឆ្នាំ២០១៧ទិសដៅឆ្នាំ២០១៨ នៅ​មន្ទីរ គណបក្ស​ប្រជាជនកម្ពុជា​ ខេត្តកំពត។​​

លោក ហ៊ុន ម៉ាណែត បន្តថា ​ក្រោម​ដំបូល​ នៃ​សុខសន្តិភាព ស្ថិរ ភាព​ ជាតិ កំណើន​ សេដ្ឋកិច្ចជាតិ​ មានការ​ កើន ឡើង​ជា​បន្ត​បន្ទាប់ ដោយ សារ​គណបក្ស​ ប្រជាជន​ កម្ពុ​ជា មាន​ចក្ខុវិស័យ​ វែងឆ្ងាយ គោលនយោបាយ​ ដឹកនាំ​ត្រឹម ត្រូវ បាន ប្រែក្លាយ​ គោល នយោបាយ​ គណបក្ស​ ប្រ ជាជន​ កម្ពុជា មកជា​គោល នយោបាយ​ របស់​ រាជ​រដ្ឋាភិបាល ក្រោម​ការ ដឹកនាំ​របស់​ សម្តេច​ តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ ជា​ ប្រធាន​ គណបក្ស​ ប្រជាជន​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្នុង​អង្គពិធី​ សំណេះ​ សំណាល​ នោះដែរ ក៏មាន​ការ អញ្ជើញ ចូលរួម ពី​​ក្រុម ការងារ​យុវជនគណប្ស ខេត្ត ស្រុក ​ឃុំ សរុប ប្រមាណជាង២០០​នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post