header ads

Sponsor

ពិសី

ឡាវៈ ក្រុមសង្រ្គោះចម្រុះឡាវ-ថៃ បានជួយក្រុមគ្រួសារដែលមានទារកជាប់ខ្លួន ចេញទៅកាន់ទីទួលសុវត្ថិភាពកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ស្របពេលជួបគ្រោះទឹកជំនន់សម្លាប់មនុស្សនៅខេត្តអាតាពើ។

មនុស្សជាច្រើនគ្រួសារ បានជាប់ខ្លួននៅក្នុងភូមិរបស់ពួកគេ ចាប់តាំងពីការបាក់ទំនប់វារីអគ្គិសនី ហ្សេ ពាន ហ្សេ ណាំណយ កាលពីល្ងាចថ្ងៃចន្ទ។

ទំហំនៃគ្រោះមហន្តរាយ នៅខេត្តភាគខាងត្បូងអាតាពើ នៅមិនទាន់គេដឹងច្បាស់នោះទេនៅថ្ងៃសុក្រនេះ ដោយសារតែតំបន់មួយចំនួមិនអាចចូលទៅដល់ ។

សេចក្តីរាយការណ៍បឋម បានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារតែបាក់ទំនប់វារីអគ្គិសនីនេះ អាចនឹងកើនឡើងដល់រាប់រយនាក់ ហើយកាលពីថ្ងៃពុធ កាសែត Vientiane Times បានចុះផ្សាយថា មនុស្ស៣ពាន់នាក់ កំពុងរង់ចាំការសង្រ្គោះចេញពីទឹកជំនន់ ដោយភាគច្រើននៃពួកគេកំពុងស្នាក់នៅលើដើមឈើ និងលើដំបូលផ្ទះដែលត្រូវជន់លិច។

ប៉ុន្តែព័ត៌មានផ្លូវការ បានរាយការណ៍កាលពីថ្ងៃព្រហស្បត្តិ៍ថា មនុស្ស២៧នាក់ បានស្លាប់ ខណៈដែល១៣១នាក់ កំពុងបាត់ខ្លួន ហើយអ្នកដែលជាប់ខ្លួនទាំងអស់ ត្រូវបានគេជម្លៀសទៅកាន់ទីសុវត្ថិភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post