ជប៉ុនៈ ក្រសួងសុខាភិបាលជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សចាស់ជាងគេបំផុតនៅក្នុងប្រទេសមួយនេះ បានទទួលមរណភាពហើយកាលពីថ្ងៃអាទិត្យ ក្នុងវ័យ១១៧ឆ្នាំ។
លោកយាយ មីយ៉ាកុ ឈីយ៉ុ បានកើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩០១ ហើយត្រូវបានគេចាត់ទុកថាជាស្រ្តីនៅរស់មានវ័យចំណាស់ជាងគេបំផុត នៅជប៉ុន ដោយបន្តវេនពីលោកយាយ មីសាវ អុកាវ៉ា ជាមនុស្សចាស់ជាងគេបំផុតនៅជប៉ុន ពេលដែលលោកយាយស្លាប់ ក៏មានអាយុ១១៧ឆ្នាំដូចគ្នា កាលពីខែមេសា ឆ្នាំ២០១៥កន្លងទៅ។
លោកយាយអុកាវ៉ា កើតនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៨៩៨។ លោកយាយមានអាយុ១ខែក្មេងជាងលោកយាយឈីយ៉ុ។
លោកយាយឈីយ៉ុ បានទទួលមរណភាព បន្ទាប់ពីសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ថាជាមនុស្សចាស់ជាងបំផុតនៅរស់ និងជាស្រ្តីវ័យចំណាស់បំផុតនៅមានអាយុជីវិត៕