
បញ្ហាក្មេងៗ ១២ នាក់ និងគ្រូបង្វិករបស់ពួកគេម្នាក់ ដែលបានបាត់ខ្លួន និងជាប់ក្នុងរូងភ្នំថាហ្លូងអស់រយៈពេល ១៨ ថ្ងៃ បានធ្វើឲ្យកក្រើកអស់បណ្តាញព័ត៌មានជុំវិញពិភពលោក និងក្នុងបណ្តាញសង្គម ប៉ុន្តែគិតមកដល់ត្រឹមមថ្ងៃនេះ គឺបញ្ហាក្មេងៗ ១២ នាក់ និងគ្រូបង្វិករបស់ពួកគេម្នាក់ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ ក្រោយពីក្រុមសង្គ្រោះបានរំដោះពួកគេបាននៅថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០១៨។

ខណៈពេលនេះ ក្មេងៗទាំង ១២ នាក់ និងគ្រូបង្វិក កំពុងតែស្តិតនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យជំងឺ ដែលពួកគេបានកើត អំឡុងពេលរស់នៅក្នុងរូងភ្នំ ហើយពេលនេះគឺពួកគេអាចមើលឃើញឪពុកម្តាយ និងសមាជិកគ្រួសារវិញហើយ តែបានត្រឹមតែតាមកញ្ជក់ប៉ុន្នោះ ជៀសវាងការឆ្លងនៅមេរោគណាមួយ។

ដោយឡែក ក្រោយបេសកម្មរំដោះមនុស្សនៅក្នុងរូងភ្នំបានបញ្ចប់ ក្រុមកម្លាំងយោធាជើងទឹកថៃ បានបញ្ចេញនៅវីដេអូ ៧ នាទី ដោយក្នុងនោះបានបង្ហាញពីដំណើរនៃសកម្មភាពរំដោះដ៏សែនលំបាកបំផុតនៅក្នុងរូងភ្នំ ជាពិសេសក្នុងនោះក៏មានសកម្មភាពស្ថែងៗ នៅពេលដែលក្មេងៗបានយកចេញពីមាត់ល្អាងភ្លាមៗផងដែរ។

ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោម: